កម្លាំងចម្រុះ ​ចុះ​​ត្រួតពិនិត្យ គុណភាព នៅទីតាំង​ សិប្បកម្ម​ ផលិត​ទឹកម្ទេស ប្រហិត និង​ទឹកស៊ុប​ (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាល ពីវេលាព្រឹកថ្ងៃទី២០ មីនា ២០១៥ នេះ បានចុះទៅពិនិត្យសិប្បកម្ម ផលិតសាច់ប្រហិត ទឹកម្ទេស និងទឹកស៊ុប១កន្លែង ស្ថិតនៅផ្ទះ លេខ១៥៦E0 តាមបណ្តោយផ្លូវលេខ១៤៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដើម្បីរកគុណភាពឱ្យបានពិតប្រាកដ ។

ការដឹកនាំកំលាំងចុះ ទៅពិនិត្យសិប្បកម្មនោះ មានលោកឧត្តមសេនីយ៍ត្រីឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រួងមហាផ្ទៃ, លោកគង់ វុទ្ធី មន្ត្រីកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត ។

ម្ចាស់សិប្បកម្មនោះមានឈ្មោះសុខ ណៃ ភេទស្រី អាយុ៥២ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា សិប្បកម្មប្រហិតសាច់គោ និងសាច់ជ្រូករបស់អ្នកស្រីដំណើរការច្រើនឆ្នាំមកហើយ ហើយមានច្បាប់អនុញ្ញាតត្រឹមត្រូវពីគ្រប់ក្រសួង មន្ទីរពាក់ព័ន្ធ ។

អ្នកស្រីបន្តថា សិប្បកម្មប្រហិតនេះពេលព្រឹកឡើង ត្រូវការយកសាច់ប្រហិតទៅ ស្រុះក្នុងទឹកក្តៅឲ្យឆ្អិន និងបានច្រកស្បោង ផ្លាស្ទិចដើម្បីលក់ឱ្យលើទីផ្សារ ។ ក្រោយពេលយើងស្រុះវាហើយ ទឹកក្តៅដែលស្រុះនោះ យើងបានដងដាក់ក្នុងធុងជ័រ ចំណុះប្រមាណ១០០លីត្រ ទុកវាសម្រាប់លក់ទៅ ឲ្យអ្នកធ្វើគុយទាវ ឬអ្នកលក់ស៊ុបផ្សេងៗ ក្នុងរាជធានីភ្នំពេញ ។

ម្ចាស់អាជីវកម្មបន្តថា ទឹកស្រុះប្រហិតនេះយើង លក់ទៅឲ្យអ្នកធ្វើគុយទាវ ឬអ្នកលក់ស៊ុបៗផ្សេងៗនោះ បានក្នុង១ប៊ីដុង២.០០០រៀល លក់ ១ថ្ងៃបានរាប់សិបប៊ីដុង ដែលប្រាក់បានពីលក់ ទឹកស្រុះប្រហិតនោះ សម្រាប់ឲ្យកម្មករចាយ វាយក្រៅពីប្រាក់ខែ នៅពេលណាលក់សល់ត្រូវបានចាក់ចូលលូ ទឹកស្អុយចោល ។ ទឹកម្ទេសក៏យើងផលិត នៅទីនេះដែរ ដែលម៉ូយនៅតាមទីផ្សារមកទិញជាហូរហែ ។

ទាក់ទិននឹងការចុះទៅពិនិត្យ សិប្បកម្មផលិតសាច់ប្រហិត និងទឹកម្ទេសមួយកន្លែងនោះ លោកឧត្តមសេនីយ៍ត្រីឡុង ស្រេង អនុ ប្រធាននាយកដ្នានបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃបានឱ្យដឹងថា កន្លងមកមានព័ត៍មានជាច្រើនបានផ្សព្វផ្សាយ ដាក់ការសង្ស័យរឿងទឹកស៊ុបថា នាំចូលមកពីប្រទេសវៀតណាម ដែលទឹកស៊ុបនោះមានដាក់ បញ្ចូលសារជាតិគីមី ជាហេតុធ្វើឱ្យប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរ យើងប្រើប្រាស់ ។






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម