រ៉ូមែនទិកមែន! ប្តីប្រពន្ធមួយគូ ធ្វើដំណើរ ទៅរៀបការ ជុំវិញពិភពលោក

 
 

បរទេស៖ នេះជារឿងកម្រប្រទះឃើញ មួយ ដែលគូស្នេហ៍ជនជាតិអាមេរិក មួយគូ បានធ្វើ ដំណើរ ទៅរៀបការ ជាច្រើនកន្លែង និងច្រើនប្រទេស ជុំវិញពិភពលោក តែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា  លោក Cheetah និង នាង Rhiann បានភ្ជាប់ពាក្យជាមួួយគ្នា តាំងពីឆ្នាំ មុន ប៉ុន្តែ ពួកគេទាំងពីរ មានកង្វល់អំពី ជម្រើសទីតាំងសំរាប់ពិធី មង្គលការ ដែលមួយជាតិមានតែម្តងនោះ។ ហេតុដូច្នេះហើយ ទើបពួកគេ សំរេចចិត្តប្រារព្ធពិធីមង្គលការ ជុំវិញ ពិភពលោក តែម្តង។  នាង Rhiann បាននិយាយថា ស្រ្តីជាច្រើន បានចំណាយពេល ខ្វល់ខ្វាយ អំពីការរៀបការ ដែលរយៈពេល ត្រឹមតែមួយថ្ងៃ ប៉ុន្តែ សំរាប់រូបនាងវិញគឺ នាងចូលចិត្តការរៀបការ ជាមួយ គូស្នេហ៍របស់នាងម្តងហើយ ម្តងទៀត ពីព្រោះ វាជាការរីករាយ ដែលកម្មវិធីរៀបការ មិនបញ្ចប់ត្រឹមរយៈពេល ១ថ្ងៃនោះ ។

យ៉ាងណាមិញ តាមប្រភពដដែល បានឲ្យដឹងថាពួកគេទាំងពីរ ដែលមានមុខ ជាអ្នកសំដែងសៀកទាំងពីរនាក់  អាចសម្រេចបំណងទៅ រៀបការច្រើនប្រទេស ដោយសារ ការជួយឧបត្ថម្ភពី វេបសាយ Honeyfund ហើយពួកគេបានចាប់ផ្តើមដំបូង ចេញទៅរៀបការក្នុងប្រទេស កូឡុំប៊ី ចាប់តាំង ពីថ្ងៃទី ៨ កុម្ភៈ។ មកទល់ពេលនេះ ពួកគេបានធ្វើដំណើរទៅ រៀបការ ក្នុងប្រទេសមួយចំនួន រួចហើយ ដូចជា អេស្ប៉ាញ អៀកឡង់ កេនយ៉ា អេហ្ស៊ីប ម៉ូណាកូ ឥណ្ឌា និង ប្រទេសថៃ ។

គួរបញ្ជាក់ដែរថា  គម្រោងរបស់ពួកគេ នឹងធ្វើដំណើរឲ្យបាន ១២ប្រទេស និង រៀបការ ៣៨ ដង ចំណាយពេល ៨២ថ្ងៃ ហើយ ដើម្បីសន្សំ ប្រាក់ សំរាប់ការរៀបការច្រើនប្រទេសនេះ ពួកគេបានស្លៀកសំលៀកបំពាក់ អាពាហ៍ពិពាហ៍ដដែលៗ និងទិញ សំបុត្រយន្តហោះដែលធ្វើ ដំណើរទៅកាន់ ១១ប្រទេស ក្នុងតម្លៃ តែ ៣,០០០ដុល្លារក្នុង មួយនាក់ តែប៉ុណ្ណោះ។ លើសពីនេះ រូបភាព ជាច្រើន បង្ហាញអំពី កន្លែងរៀបការ ដែលពួកគេ នឹងបង្ហោះជាបន្តបន្ទាប់ ក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុក របស់ពួកគេផងដែរ ៕  

រូបភាពកន្លែងពួកគេបានទៅរៀបការ  ដល់បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ៖














ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម