អាវុធហត្ថ បាញ់រថយន្ដ​ ដឹកស្រូវ ក្រោយ បើកគេច​ ពីកន្លែងថ្លឹង

 
 

ត្បូងឃ្មុំ ៖ កម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃវែង បានសម្រេចបាញ់រថយន្ដ ដឹកស្រូវ មួយ គ្រឿង ដើម្បីឱ្យ អ្នកបើក រថយន្ដឈប់ ដោះស្រាយ ក្រោយពីបើកគេចពីកន្លែងថ្លឹង រថយន្ដនៅ ចំណុច គីឡូម៉ែត្រ លេខ៨៩ តាមបណ្ដោយផ្លូវ ជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដត្បូងបានឱ្យដឹងថា ហេតុការណ៍បាញ់ ប្រហារ រថយន្ដ ដឹកស្រូវ ធុនធំ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងជាង ៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បង្កឱ្យ មានការ ភ្ញាក់ផ្អើល ដែលការបាញ់ ប្រហារនេះមកពី អ្នកបើក រថយន្ដដឹកស្រូវ មិនបានចូលថ្លឹង ទម្ងន់នៅ កន្លែងជញ្ជីងចល័ត ហើូយថែមទាំង បើកគៀ រថយន្ដស៊ីរ៉ែន របស់ មន្ដ្រី អាវុធហត្ថ ទៀតផង ។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ មានរថយន្ដយីឌុប ដឹកស្រូវមួយគ្រឿង ធ្វើដំណើរតាម ផ្លូវជាតិ លេខ១១ លុះមកដល់ ត្រង់គីឡូម៉ែត្រលេខ៨៩ មានជញ្ជីងចល័ត មួយនៅទីនោះប៉ុន្ដែ អ្នកបើក រថយន្ដ មិនចូលថ្លឹងនៅ ពេលដែល មន្ដ្រីនៅកន្លែងជញ្ជីងថ្លឹង បញ្ចាំងពិលឱ្យចូល ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីមិន ចូលថ្លឹងទម្ងន់ អ្នកបើករថយន្ដបានបន្ដល្បឿន ហើយ ពេលនោះ កម្លាំង អាវុធហត្ថ ដែលនៅប្រចាំការ និង មន្ដ្រីជញ្ជីងថ្លឹង បានបើករថយន្ដ ដេញតាម តែអ្នកបើក រថយន្ដដឹកស្រូវ មិនឱ្យវ៉ា រហូតដល់ រង្វង់មូល ស្វាយអន្ទរ ខេត្ដព្រៃវែង ថែមទាំងគៀ រថយន្ដស៊ីរ៉ែន របស់មន្ដ្រី អាវុធហត្ថផងនោះ ទើប អាវុធហត្ថ បានសម្រេច បាញ់គំរាម ទៅលើរថយន្ដ រហូតអ្នក បើកសុខ ចិត្ដឈប់ ហើយប្រគល់ខ្លួន ដើម្បី ដោះស្រាយ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីឃាត់បានហើយ រថយន្ដយីឌុប ដឹកស្រូវខាងលើ ត្រូវបាន យកទៅ រក្សាទុក នៅអធិការដ្ឋាន នគរបាលនគរបាលស្រុកស្វាយអន្ទរ ចាត់ការបន្ដ តាមផ្លូវច្បាប់ ។






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម