មាស សុខសោភា កំពុងមានទុក្ខជាទម្ងន់ ដោយសារបាត់បង់ មនុស្សជាទីស្រលាញ់

 
 

កាលពីវេលាម្សិលមិញនេះ គណនីបណ្តាញសង្គមអ៊ិនស្តាក្រាម របស់កញ្ញា មាស សុខសោភា បានបង្ហោះរូបភាព និងសារ យ៉ាងក្រៀមក្រំ ដែលតារាចម្រៀងស្រី រូបនេះ បានបាត់បង់ ជីដូន របស់នាងទៅ គួរឲ្យសោកស្តាយបំផុត។

ក្នុងនោះដែរ វេបសាយខ្មែរឡូត បានធ្វើការទាក់ទង ទៅកាន់លោក មាស សុខរតន: បងប្រុសរបស់កញ្ញា មាស សុខសោភា ដើម្បីសុំការបញ្ជាក់ អំពីរឿងនេះ។ លោក មាស សុខរតន: បានប្រាប់ដល់ ក្រុមការងារ ខ្មែរឡូត តាមរយ:ទូរសព្ទ នៅវេលាព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា កញ្ញា មាស សុខសោភា ពិតជាកំពុងមានទុក្ខជាទម្ងន់ពិតមែន ដោយសារតែ បានបាត់បង់លោកយាយ របស់នាង កាលពីវេលាល្ងាច ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ ម្សិលមិញនេះ។

ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខ ក៏ក្រៀមក្រំបំផុត នេះផងដែរ៕

ខាងក្រោម ជារសារដ៏ក្រៀមក្រំ អមនឹងរូបភាពស-ខ្មៅ ដែលកញ្ញា មាស សុខសោភា បានបង្ហោះលើបណ្តាញសង្គម៖

«សុំលោកយាយ បានសុខគតិភព ខ្ញុំស្រលាញ់ លោកយាយណាស់»


«នេះជាពេលចុងក្រោយ ដែលខ្ញុំបាន កាន់ដៃលោកយាយ»


ដោយ សី

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម