ជំនាញលួចទូរស័ព្ទ ត្រូវប្រជាពលរដ្ឋ តាមចាប់វាយទ្រោមខ្លួន

 
 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យ សមត្ថកិច្ច ដោយសារតែ បានលួច ទូរស័ព្ទដៃ របស់មិត្តស្រី អស់រយះពេល មួយខែ មកហើយ ប៉ុន្តែត្រូវនារីរងគ្រោះ ប្រទះឃើញ ក៏ស្រែកឆោឡោឡើង បង្កឲ្យភ្ញាក់ផ្អើល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាល ពីវេលាម៉ោង ១៨និង៥៥នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅ ចំណុចផ្ទះជួល មួយកន្លែង ម្តុំផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ យ័ន ចិន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ផ្ទះជួល នៅម្តុំផ្សារដីហុយ ។ ចំណែក ជនរងគ្រោះ ឈ្មោះ សុខ ស្រីពៅ អាយុ១៨ឆ្នាំ ស្នាក់ផ្ទះជួល ម្តុំផ្សារទួលសង្កែ ទី២ ឈ្មោះ ឃុន ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ទី៣ឈ្មោះ ចិន ឌីណេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបពេទ្យធ្មេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានដើរ ទៅក្នុងផ្សារទួលសង្កែ ពេលកំពុង ដើររកទិញ ឥវ៉ាន់ក៏បានឃើញ ជនសង្ស័យដែលជាអ្នក លួចទូរស័ព្ទ របស់ខ្លួនកាលពីមួយខែមុខ ដោយឃើញបែបនេះ ក៏មានការសង្ស័យក៏ ទៅសួរនាំពេល ដើរទៅជិត ទើបស្គាល់ ភ្លាមនោះ ជនសង្ស័យបានរត់គេចខ្លួន ទើបនារីរងគ្រោះស្រែកឆោឡោ ឡើងបង្កឲ្យផ្អើល ដល់ ប្រជាពលរដ្ឋនាំគ្នាដេញចាប់ ភ្លាមនោះ ក៏ត្រូវ បានឈ្មោះចិន ឌីណេត ដែលធ្លាប់ជនសង្ស័យលួច យកទូរស័ព្ទដែរនោះ ក៏ដេញ ចាប់បាន តែម្តង ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់ចំណុចកើតហេតុ និងនាំយកទៅរក្សាទុក នៅប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ និងក៏កសាង សំណុំរឿងចាត់ការបន្ត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម