រថយន្តក្រុង​វៀតណាមបុក ជាមួយ​យី​ឌុ​ប​ដឹក​ដំឡូង​ខ្មែរ ស្លាប់​ម្នាក់របួស ធ្ងន់​ស្រាល​១១​នាក់

 
 

ខេត្តក្រចេះ ៖ បុរសជាព្រូរថយន្តក្រុងវៀតណាមម្នាក់បានស្លាប់ដោយដាច់ដៃ ខាងស្តាំម្ខាង និងអ្នកបើក បររថយន្តក៏ត្រូវ រងរបួសធ្ងន់ នៅក្នុង ហេតុ ការណ៏នៃ គ្រោះថ្នាក់ចរាចរណ៏ ដែលបង្កឡើងដោយ រថយន្តក្រុងរបស់វៀតណាម បុកជាមួយ និងរថយន្តយីឌុប ដឹកដំឡូង នៅលើ កំណាត់ផ្លូវជាតិ មួយ ក្បែរនឹងច្រកព្រំដែន អន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ។

នគរបាល ចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមីនា នៅលើកំណាត់ ផ្លូវ ជាតិ លេខ ៧៤ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ក្បែរនឹងព្រំដែន អន្តរជាតិត្រ កម្ពុជា-វៀតណាម ពាំងស្រែ ។ យ៉ាងណាក៏ ដោយក្រោយពីបង្ក អ្នក បើកបររថយន្ត យីឌុបដឹកដំឡូងមី បានរត់គេចខ្លួនបាត់ ចំណែកឯករថយន្តក្រុង ដែលមានអ្នកជិះសុទ្ធ តែជនជាតិវៀតណាម មានចំនួនជាង ២០នាក់ ក្នុងនោះបាន បង្ក ឲ្យបុរសជាព្រូរថយន្ត ម្នាក់បានស្លាប់ដាច់ដៃ ម្ខាង កៀបជាប់នឹងទ្វាររថយន្ត ហើយអ្នកជិះ ចំនួន១១នាក់ទៀត របួសធ្ងន់ ស្រាល ។

លោកវរសេនិយ៏ត្រី កែ វិណូ អធិការរងទទួលបន្ទុកចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា បន្ទាប់ពីពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ នគរបាល ជំនាញ បានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា មូលហេតុដែល បង្កឲ្យមានគ្រោះថ្នាក់ នោះគឺ បណ្តាលមកពី រថយន្តយីឌុបដឹក ដំឡូងមីរបស់ខ្មែរ បានបើកវ៉ារថយន្ត យីឌុបមួយគ្រឿងទៀត បានទៅបុក ជាមួយនឹង រថយន្តក្រុងវៀតណាម ក្នុងទិសដៅ បញ្ច្រាស់គ្នា បើកក្នុងល្បឿន លឿនដូចគ្នា ចំពីមុខ ពេញទំហឹងបណ្តាល ឲ្យបុករួញជាប់គ្នា ។ ក្រោយពីកើតហេតុ ភ្លាមៗ កម្លាំងនគរបាលស្រុក ដឹកនាំ ដោយលោកគង់ គឹមនី អភិបាលស្រុកស្នួល បានចុះទៅដល់ ទីតាំងកើតហេតុ ដើម្បីចាត់ចែង សង្គ្រោះអ្នករងរបួស ។

នគរបាល ចរាចរណ៏បានឲ្យដឹងថា ក្នុងរថយន្តក្រុងវៀតណាមមានអ្នកធ្វើដំណើរចំនួនជាង២០នាក់  សុទ្ធសឹង ជនជាតិវៀតណាម ក្នុង ទិសដៅ ពីស្រុកឡុកនិញ ប្រទេសវៀតណាម ទៅខេត្តមណ្ឌលគីរី ក្នុងនោះបង្កឲ្យព្រូរថយន្ត ជនជាតិវៀតណាម អាយុ៣៣ឆ្នាំ ម្នាក់បានស្លាប់ និងតៃកុង របួសធ្ងន់ ហើយក៏ត្រូវចាត់បញ្ចូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ប្រទេសវៀតណាម ។

លោកអធិការរងបានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿង គឺត្រូវបាននាំយកមករក្សារទុកបណ្តោះអាសន្ន  នៅអធិការដ្ឋាន នគរបាលស្រុក រង់ចាំ ការ ដោះស្រាយបន្ត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម