អ្នកលក់​ពោត​ស្ងោរ​ម្នាក់ ​ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​បុក​និង ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

 
 

រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ពោតស្ងោរម្នាក់ត្រូវបានរថយន្ត យីឌុបមួយគ្រឿងបើក ក្នុងល្បឿនយ៉ាង លឿនជ្រុលទៅបុក និងកិន បណ្ដាល ឲ្យ បែកក្បាលធ្លាយខួរស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង បន្ទាប់មករថយន្តនោះ បានព្យាយាមបើក រត់គេចខ្លួនបាន ចម្ងាយ ប្រមាណជាង៣គីឡូម៉ែត្រ ដល់ត្រង់ចំណុចបញ្ជរ បង់ប្រាក់ផ្លូវជាតិ លេខ៤ទើបត្រូវបានប៉ូលិស ឃាត់បានទាំងរថយន្ត និងអ្នក បើកបរ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៥ នៅលើ កំណាត់ផ្លូវ ជាតិលេខ៤ ត្រង់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះស្ដើង សួង អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្ត កណ្ដាល និងមានស្រុកកំណើត នៅក្នុងភូមិក្រាំង តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១១០ ស៊េរីឆ្នាំ ២០០០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-2364 ចំណែករថយន្តបង្កម៉ាកហ៊្វុយហ្សូ (FUSO)  ប្រភេទយីឌុប ពណ៌ បាញ់ឌុក ពាក់ស្លាកលេខ ស្វាយរៀង 3A-0542 បើកបរដោយ បុរសម្នាក់ឈ្មោះម៉េង លន់ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រីងបីដើម ឃុំព្រីង បីដើម ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀតជាព្រូ អាយុ២០ឆ្នាំ មានស្រុកកំណើរនៅ ភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅ ត្បូងទៅជើងឆ្លង ផ្លូវក៏ត្រូវបាន រថយន្តយីឌុប បើកបរក្នុងទិសដៅ ពីកើតទៅលិចបុក និងកិនបណ្ដាលឲ្យបែក ក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់មករថយន្ត បង្កបានបន្ថែម ល្បឿនរត់គេចខ្លួន យ៉ាងលឿន ប៉ុន្តែពេលទៅដល់ត្រង់ ចំណុចបញ្ជរបង់ប្រាក់ ផ្លូចជាតិលេខ៤កំបូល ចម្ងាយប្រមាណ ជាង ៣គីឡូម៉ែត្រពីកន្លែង កើតហេតុទើបត្រូវ បានប៉ូលិស ឃាត់បាននាំយកទៅកាន់ ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាន រាជធានីភ្នំពេញ រង់ចាំការដោះ ស្រាយគ្នាតាមផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម