ទស្សនារូបភាព ក្នុងមង្គលការ គិត ម៉េង និងការរចនា ទទួលភ្ញៀវ កិត្តិយស នៅមជ្ឈមណ្ឌលកោះពេជ្រ

 
 

ភ្នំពេញៈ នៅថ្ងៃនេះ(២០មីនា) ជាថ្ងៃមង្គលការ របស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង និងភរិយា អតីតតារាសម្តែង អ្នកនាង ស្រីតូច ចំណាន ដោយនៅក្នុងពិធីមង្គលការទាំងមូល គេសង្កេត ឃើញថា ពិធីមង្គលការបានដំណើរការទៅ ប្រកបដោយរលូន និងភាពឱឡារឹក បំផុត ដោយមាន វត្តមាន ឯកឧត្តម លោកជំទាវ ក្នុងជួររាជរដ្ឋាភិបាល អ្នកឧកញ៉ាល្បីៗ ជាច្រើន បានបង្ហាញវត្តមានចូលរួម ជូនពរជ័យ ដល់មហាមង្គលការ ដ៏ធំមួយនេះ ។

បន្ទាប់ពីរៀបចំពិធី តាមប្រពៃណីខ្មែរ នៅគេហដ្ឋានម្តុំទូលទំពូងរួចរាល់ នៅពេលល្ងាច អ្នកឧកញ៉ា និងភរិយា នឹងមានរៀបចំ ពិធីជប់លៀង ពិសាភោជនាអាហារ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ ចំនួន៥អាគារជាប់គ្នា (L,k,J,I,H) ។ នៅក្នុងនោះ គេសង្កេត ឃើញថា ការរចនា តុបតែងផ្កាភ្ញី កន្លែងទទួលភ្ញៀវកិត្តិយស គឺមានភាពល្អប្រណិត ស្រស់បំព្រង លម្អទៅដោយផ្កាស្រស់ជាច្រើន ស្ទើរគ្រប់កន្លែង ស្អាតគ្មានទាស់ ត្រង់ណាឡើយ ដើម្បីរង់ចាំស្វាគមន៍ ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាល រួមទាំង អ្នកជំនួញ ឧកញ៉ាល្បីៗ ប្រមាណ ៥ពាន់នាក់ ។

ជាមួយគ្នានោះដែរ សូម្បីតែវត្តមានសិល្បករ-សិល្បការិនី ដែលចូលរួមច្រៀង កម្សាន្តសប្បាយ ធ្វើជាពិធីករ-ពិធីការិនី ក្នុងពិធីមង្គលការ ដ៏ធំនេះ ក៏មានការជ្រើសរើសពិសេសផងដែរ ដោយតារាចម្រៀង ជើងចាស់អ្នកនាង ហ៊ឹម ស៊ីវន, លោក សួស សងវាចា, លោក អ៊ិត សេដ្ឋា, លោក យ៉ែម សំអូន, អ្នកនាង យ៉ាន លីនដា ,កញ្ញា លី អ៊ីវ៉ាធីណា, កញ្ញា សុគន្ធ នីសា និង លោក ណុប ប៉ាយ៉ារិទ្ធ ផងដែរ ។

ដូច្នេះចង់ដឹងថា ការរចនា រៀបចំកម្មវិធីជប់លៀងពេលល្ងាច របស់អ្នកឧកញ៉ា នៅកោះពេជ្រ មានភាព ស្រស់ស្អាត ប្លែកភ្នែក និងមានអ្វីគួរ ជាទី ទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងណា សូមទស្សនា ទាំងអស់គ្នា៖


















ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម