បុរសចំណាស់ ម្នាក់ស្លាប់នៅ ផ្ទះសំណាក់ ​សង្ស័យប្រើ ថ្នាំជំនួយផ្លូវភេទ ​លើស​កម្រិត

 
 

ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើល មួយកើតឡើង ខណៈបុរសម្នាក់បាន ស្លាប់នៅក្នុងផ្ទះសំណាក់ យីហោ «ជំនោរាត្រី» ក្នុងបន្ទប់លេខ ១០២ បន្ទាប់ពីរួមរ័កជាមួយ នារីជាដៃគូរួចមក កាលពីវេលាម៉ោង០៤ និង១៥ នាទី រសៀលថ្ងៃទី១៩ មីនា ២០១៥ នេះ ស្ថិតនៅចំណុច ភូមិផ្សារចាស់ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន  ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបាន ស្គាល់ឈ្មោះហ៊ី អ៊ូ អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ។ ចំណែកឯនារីជា ដៃគូវិញ មានអាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ខាងលើ ។

ប្រភពពី នារីជាដៃគូបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានហៅខ្លួន មកផ្ទះសំណាក់ខាងលើ ដើម្បីរួមរ័កគ្នា ហើយពេលនោះ នាងឃើញជនរងគ្រោះ បានលេបថ្នាំ២គ្រាប់ (គឺជាថ្នាំជំនួយកម្លាំងផ្លូវភេទ) ។ បន្ទាប់ពីរួមរ័កគ្នា រួចបាន៥នាទីក្រោយមក ជនរងគ្រោះក៏ បានដាច់ខ្យល់ស្លាប់តែម្តង ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម