នគរបាល ខេត្តកំពង់ចាម តាមបង្រ្កាប និងចាប់ចោរឆក់ទូរស័ព្ទដៃ៣នាក់ ក្រោយធ្វើសកម្មភាព រួចទៅលាក់ខ្លួន

 
 

កំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចេញ អន្តរាគមន៍បង្រ្កាប និងធ្វើការស្រាវជ្រាវ រហូតមានការចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្តីម្នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៧ សង្កាត់ក្រុង កំពង់ចាម ព្រមទាំង ដកហូតម៉ូតូមួយគ្រឿង ដែលពួកគេ ជិះធ្វើ សកម្មភាព។

យោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ទោ ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង រួចហើយ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃពី ស្រ្តីម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីស្ត្រីរងគ្រោះ ស្រែកឆោឡោ ក៏កម្លាំងល្បាត នៅក្បែរនោះចេញអន្តរាគមន៍ ដេញជាមួយ ជនរងគ្រោះ ធ្វើឲ្យពួកគេភ័យព្រលឹងចុងសក់ បើកម៉ូតូទៅបុកគូថរថយន្តដួល រួច ហើយ រត់គេច ខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៥។

លោក ចាន់ ហោ បានបញ្ជាក់ទៀតថា ក្រោយពីមានករណីខាងលើនេះកើតឡើង និងមានការ បញ្ជាឲ្យធ្វើការ ស្រាវជ្រាវ តាមចាប់ឲ្យខាង តែបាន ពីសំណាក់ ស្នងការនគរបាលខេត្ត ទើបកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានក្រុងកំពង់ចាម បើកការស៊ើបអង្កេត និង តាមដាន រហូតឃាត់ខ្លួន បានពួកគេទាំងបីនាក់ នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ភូមិ៦ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ។

តាមមន្រ្តីនគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះ ស្រស់ មីនា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី២ ឈ្មោះ ផល គីនលុន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ ឈ្មោះ ហាក់ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ។ ក្រោយការចាប់ខ្លួន និងនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពឆក់ ទូរស័ព្ទដៃប្រាកដមែន នៅចំណុចកើតហេតុ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះជាមុខសញ្ញាថ្មី ហើយមកធ្វើ សកម្មភាពលើ ទឹកដីក្រុង កំពង់ចាម តែត្រូវជាប់ខ្នោះ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើសតាមមូលដ្ឋានជូនប្រជាពលរដ្ឋនោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន បានដាក់ផែនការឲ្យនគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាល តាមបណ្តាក្រុងស្រុក បង្កើនការចុះល្បាត ជាប្រចាំទាំងយប់ទាំងថ្ងៃ ងាយស្រួលចេញ អន្តរាគមន៍ទាន់ពេលវេលា នៅពេលមានបទល្មើសអ្វីមួយកើតឡើង ដូចករណីខាងលើនេះ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម