រថយន្តបែនដឹកដី ចុះពីស្ពាន ដាច់ ហ្វ្រាំង បុកបារ៉ាស់ នគរបាល ឃាំងការពារផ្លូវ សម្រាប់ អង្គពិធី សម្ពោធ មានការភ្ញាក់ផ្អើល អស់ក្នុងពិធីទាំងមូល
កំពត៖ នេះជាការធ្វេសប្រហែសមួយ របស់ថៅកែរថយន្ត ក្នុងការត្រួតពិនិត្យយានយន្តរបស់ខ្លួន មុនប្រគល់ឲ្យអ្នកបើកបរណាម្នាក់ យកចេញ ទៅប្រើប្រាស់នោះ ហើយជាការធ្វេសប្រហែសមួយផងដែរ ដែលអ្នកបើករថយន្ត ប្រើប្រាស់ក្នុងល្បឿនលឿន បើកចុះពីលើស្ពាន ស្រាប់តែ ជាន់ហ្វ្រាំងមិនស៊ី ដោយសារដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ របស់សមត្ថកិច្ចរហូតចម្ងាយជិត១០០ម៉ែត្រ ទើបអស់ ខ្យល់ឈប់ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ ត្រង់ចំណុចគល់ស្ពានកំពង់បាយ ត្រើយខាងលិចលើ កំណាត់ផ្លូវជាតិ Mលេខ៣ កំពត ព្រះសីហនុ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ក្នុងហេតុការណ៍នេះ ធ្វើឲ្យមនុស្សម្នាក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់រង្វង់មូល ទាំងអស់លស់ព្រលឹងចុងសក់ ដែលពិធីនេះរួមមាន រដ្ឋមន្ត្រីក្រសួងសាធារការ ដឹកជញ្ជូន លោកត្រាំ អ៉ីវតឹក, លោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ, លោកអភិបាលខេត្តខូយ ឃុនហ៊ួរ និងអ្នកចូលរួម ជាច្រើននាក់ទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា រថយន្តបែនដឹកដីខ្សាច់មួយនេះ ត្រូវបានកម្លាំងមាន សមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុក ក្នុងអធិការដ្ឋាននគរបាលក្រុងកំពតហើយ ដោយអនុវត្តតាម ក្រោមបញ្ជារបស់ថ្នាក់លើ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!