តាម​ឲ្យ​កៀក​បាន​ដឹង​ថា តារា​ល្បី​ៗ​៥ដួង ទទួល​តំណែង​ធំ​បុក​គ្នា

 
 

មិន​ចាប់​អារម្មណ៍​មិន​ដឹងមែន…តាម​ពិត​សិល្បករ សិល្បការិនី​ល្បី​ៗ ៥​ដួង មាន​លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធ​កញ្ញា សុគន្ធ និសា និង​កញ្ញា មាស សុខ​សោភា ទទួល​តំណែង​ធំ “ឯក​អគ្គរាជ​ទូត​សុច្ឆ័ន្ទៈ” ផ្សព្វផ្សាយ​ផលិត​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​រៀង​ខ្លួន។ តើ​ពួក​គេ នរណា​តំណាង​ឲ្យ​ក្រុមហ៊ុន​អ្វី​ខ្លះ​ទៅ។

១.លោក ព្រាប សុវត្ថិ ៖ តារា​ចម្រៀង​ខ្មែរ​ដែល​ទើប​ត្រូវ​ជ្រើស​រើស​បញ្ចូល​បញ្ជី​តារា​ចម្រៀង​លំដាប់​ពិភព​លោក​នេះ ត្រូវ​បាន​គេ​តែង​តាំង​ជា​អគ្គ​រាជទូត​សុច្ឆន្ទៈ​របស់​ក្រុម​ហ៊ុន​ស្រាបៀ​អង្គរ។ អាណត្តិ​របស់​លោក​មាន​រយៈ​ពេល ៣​ឆ្នាំ ពី​ឆ្នាំ ២០១៣ ដល់ ២០១៥ ដោយ​បាន​ចុះ​កិច្ច​សន្យា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៦ ឧសភា ២០១៣៕

២.លោក ខេមរៈ សិរីមន្ត៖ តារា​លេខ​១​របស់​សាន់ដេ រូប​នេះ ក៏​មិន​ណយ​ដែរ លោក ទើប​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា លោក គឺ​ជា​អគ្គរាជ​ទូត​តំណាង​ឲ្យ​ក្រុម​ហ៊ុន​សេវាទូរសព្ទ​ចល័ត Smart។ យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ព័ត៌មាន​ថា អាណត្តិ​របស់​លោក​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ៕

៣.កញ្ញា ឱក សុគន្ធ​កញ្ញា ៖ តារា​ម្នាក់​នេះ គឺ​ជា​តារា​ស្រី​លេខ​១​ប្រចាំ​ផលិតកម្ម​ហង្សមាស។ សុគន្ធ​កញ្ញា បាន​ហក់​មក​កាន់​តំណែង អគ្គរាជ​ទូត​សុច្ឆន្ទៈ​ជែង​គ្នា​ជាមួយ​កញ្ញា សុគន្ធ និសា ឲ្យ​ក្រុមហ៊ុន Samsung។ ប៉ុន្តែ សុគន្ធ​កញ្ញា តំណាង​ផលិតផល Samsung ផ្នែក​ទូរសព្ទ​ចល័ត៕

៤.កញ្ញា សុគន្ធ និសា ៖ តារា​ចម្រៀង​ផលិតកម្ម​ថោន​រូប​នេះ បាន​ទទួល​តំណែង​ដ៏​មាន​កិត្តិយស​ខាង​លើ មុន​កញ្ញា សុគន្ធ​កញ្ញា ទៅ​ទៀត។ ប៉ុន្តែ​យ៉ាង​ណា កញ្ញា​តំណាង​ឲ្យ​ផលិតផល Samsung តែ​ផ្នែក​គ្រឿង​អេឡិចត្រូនិក ទូរទស្សន៍ និង​ទូរ​ទឹក​កក​ជា​ដើម​ប៉ុណ្ណោះ៕

៥.កញ្ញា មាស សុខ​សោភា ៖ ម្ចាស់​បទ “១០០០រាត្រី” រូប​នេះ គឺ​ជា​កូន​ពៅ​គេ​ក្នុង​តំណែង អគ្គរាជទូត​សុច្ឆន្ទៈ ក្រោយ​កញ្ញា ត្រូវ​គេ​ប្រគល់​តំណែង​នេះ​កាល​ពី​ខែ​មីនា​កន្លង​ទៅ តំណាង​ឲ្យ​ផលិតផល​ទូរសព្ទ​ចល័ត Huawei ។ តាម​កិច្ច​ព្រមព្រៀង កញ្ញា នឹង​កាន់​តំណែង​នេះ ពេញ​រយៈ​ពេល​១​ឆ្នាំ៕

By Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម