{Update}ជនដៃដល់​ម្នាក់ទៀត​ដែល​បាញ់រះ នៅមជ្ឈមណ្ឌល​​កម្សាន្តរ៉ក់​បង្កការ ភ្ញាក់ផ្អើល​កណ្តាល​ក្រុងត្រូវប៉ូលិសឃាត់ខ្លួន

 
 

រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលប្រើកំាភ្លើង AK បាញ់រះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ជាមួយកូនប្រុស  មេគយល្បីឈ្មោះ លោក កែវ សុខឃាង បង្កឲ្យមានការភ្ញាក់ផ្អើល កណ្តាលរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនាកន្លងទៅនោះ ត្រូវបាននគរបាល ព្រហ្មទណ្ឌ រាជធានី ភ្នំពេញ ឃាត់ខ្លួនបានហើយ នៅម៉ោង១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី១៩ មីនា ២០១៥នេះ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹង ទៀតថាជនដៃដល់ដែលប៉ូលិសព្រហ្មទណ្ឌ ឃាត់ខ្លួនតាមដីកា នោះឈ្មោះ រុន ចាន់ធឿន ហៅរ៉យ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ ៥៥ ឃុំព្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជននេះត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស កាន់កាប់និង ប្រើ អាវុធដោយខុសច្បាប់ ។

សេចក្តីរាយការណ៍នៅប៉ុន្មាននាទីមុននេះបានឲ្យដឹងថា នៅពេលនេះឈ្មោះ រុន ចាន់ធឿន កំពុងត្រូវ បានចៅក្រមស៊ើប សួរកំពុងសាកសួរ ចម្លើយ នៅសាលាដំបូង រាជធានីភ្នំពេញ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម