[Update] ចាប់ខ្លួនបានហើយ ជនសង្ស័យ ដែល​រំលោភ​ក្មេងស្រី៦នាក់​វិលជុំ​ម្នាក់ម្តងៗ

 
 

ខេត្តស្ទឹងត្រែង ៖ កម្លាំងប៉ូលិសបានចុះធ្វើការចាប់ខ្លួនជនសង្ស័យល្បួងកុមារីរំលោភជា ច្រើននាក់បាន កាលពីរសៀល ម៉ោងជាង៥ ថ្ងៃទី១៨ មីនា ២០១៥ នៅឃុំកាំងចាម នាំមកស្នងការដ្ឋានហើយ ។ ជនសង្ស័យត្រូវ បានបង្ហាញជាសាធារណៈ និងបានជាប់ចោទ រំលោភសេព សន្ទវៈ លើកុមារី៦នាក់ បន្តបន្ទាប់ក្នុងថ្ងៃ ខុសគ្នា ត្រូវឪពុកម្តាយកុមារី រងគ្រោះទាំងអស់ បានសាទរចំពោះ កម្លាំងប៉ូលិស ខេត្តស្ទឹងត្រែង ដែលបានទប់ស្កាត់ រាល់សកម្មភាព អសីលធម៌ទាំងនោះផងដែរ ។
   
សូមបញ្ជាក់ថា «ក្មេងស្រី៦នាក់អាយុក្រោម១០ឆ្នាំ សង្ស័យជនម្នាក់រំលោភវិលជុំម្នាក់ម្តងៗ» នៅព្រឹក ថ្ងៃទី១៨ មីនា ២០១៥ ឪពុកម្តាយ កុមារីរងគ្រោះ ជាច្រើននាក់ បាននាំមកដាក់ពាក្យប្តឹង នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសុំការអន្តរាគមន៍ ពីប៉ូលិស និងបន្តចំណាត់ ការ លើជនសង្ស័យ ដែលចាប់កូនស្រី តូចរបស់ពួកគាត់ រំលោភជាច្រើន លើកបន្តបន្ទាប់ ។ កុមារីម្នាក់ក្នុង ចំណោមកុមារី៦នាក់ ដែលស្ថិតក្នុង ការរងគ្រោះ បាននិយាយ រៀបរាប់ថា ជនសង្ស័យឈ្មោះ គង់ បានចាប់នាងរំលោភ ចំនួន៣លើកមកហើយ ហើយល្បួងនាងមិន ឲ្យប្រាប់ ឪពុកម្តាយទេ ដោយថ្នូរ ឲ្យលុយ៥០០០រៀល ទិញខោអាវពាក់ ។

លោក ឌួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រោយទទួលបណ្តឹង ពី ក្រុមគ្រួសារ កុមារីរងគ្រោះ ក្រោមបទបញ្ជារបស់ លោកស្នងការ នគរបាលខេត្ត ដាក់បទបញ្ជាឲ្យ លោកស្នងការង ទទួលផែន ការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ ចាត់កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះទៅស្រាវជ្រាវ ស៊ើបអង្កេត ជាក់ស្តែកម្លាំង បានឃាត់ខ្លួន ជន សង្ស័យបានភ្លាមៗ ទាំងពុំដឹងខ្លួនទាន់ នៅក្នុងភូមិកេះ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ នាំមកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសាកសួរ ។ ក្រោយការសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន ល្បួងកុមារីទាំងនោះ រំលោភនៅលើផ្ទះពិតមែន ។
   
តាមការ ឆ្លើយបំភ្លឺរបស់ជនសង្ស័យឈ្មោះ រ៉ន គង់ ភេទប្រុស អាយុ១៨ឆ្នាំ ថាករណីនេះខ្លួនបានប្រព្រឹត្ត ចាប់តាំងពីកំឡុងខែធ្នូ ចុងឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៤ មីនា ២០១៥ ។ ជនសង្ស័យធ្វើសកម្មភាព យកទូរស័ព្ទមក បើកមើល (រឿងអាសអាភាស) នៅលើទូរស័ព្ទហើយ ទើប ចាប់រំលោភ ដែលខ្លួនបាន ល្បួងក្មេងទាំងនោះ រំលោភលើផ្ទះរបស់ខ្លួនផង និងនៅកន្លែង ផ្សេងជាច្រើនទៀត ។

ក្រោយ ការឆ្លើយសាររភាព ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការសន្និដ្ឋានថា ជនសង្ស័យពិតជា បានធ្វើសកម្មភាព ល្បួងកុមារីរងគ្រោះ ទាំងនោះរំលោភសេព សន្ទវៈពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូង ដើម្បីចាត់ ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៩ មីនា ២០១៥នេះ ផងដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម