នារីវ័យក្មេង សឹងតែ បាត់បង់ម្រាមដៃ ទាំងសងខាង ក្រោយពី ស្រវឹងស្រា ជោគជាំ

 
 

កាណាដា៖ នារីវ័យក្មេង ជនជាតិអូស្ដ្រាលីម្នាក់ បានរងនូវ ជំងឺ Frostbite (ជាជំងឺម្យ៉ាង ដែលបំផ្លាញ ដល់ស្បែក និងកោសិកាមនុស្ស ដោយសារតែ អាកាសធាតុ ត្រជាក់) យ៉ាងធ្ងន់ធ្ងរ ក្រោយពី ស្ថិតនៅក្រោម អាកាសធាតុដ៏ ត្រជាក់ខ្លាំង បន្ទាប់ពីនាង ស្រវឹង និង គេងលង់លក់ នៅខាងក្រៅ បារមួយកន្លែង ក្នុងប្រទេស កាណាដា។

រូបភាពរបស់នាង (កណ្ដាល)៖ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីដែលរងគ្រោះ និងមិនបញ្ចេញ អត្តសញ្ញាណ នេះ បានចែកចាយ រូបភាព ដ៏ឈឺចាប់ របស់នាង ទៅក្នុងវេបសាយ imgur។ នៅក្នុងនោះ នាងបាន សារភាពថា នាងពិតជា ល្ងង់ជាខ្លាំង នៅក្នុងហេតុការណ៍ ស្រវឹងស្រាមួយ ដែលបាន កើតឡើង កាលពីខែធ្នូ ឆ្នាំ មុន នៅក្នុង Prince Albert ខេត្ដ Saskatchewan ប្រទេសកាណាដា។ ក្នុងពេលដែល នាងស្រវឹងប្រហែល ជាម៉ោង ២ទាបភ្លឺ នាងបានប្រាប់ មិត្ដភិក្ដថា ទៅជក់បារី នៅខាងក្រៅ បារ ខណៈដែល សីតុណ្ហភាព គឺ -៣០ ដឺក្រេ និងនាង មិនពាក់អាវក្រៅ និង ស្រោមដៃផងដែរ។ តែ ប្រហែលជាជាង ម៉ោង ៥ភ្លឺ នាងត្រូវបាន ប្រទះឃើញ គេងយ៉ាង លង់លក់ និងម្រាមដៃនាង បានប្រែក្លាយជា ពណ៌ស្វាយ។

 
ម្រាមដៃ ដែលដំបូងឡើង មានពណ៌ស្វាយ

គួរបញ្ជាក់ថា នាងធ្លាប់រស់នៅក្នុង រដ្ឋ NSW អូស្ដ្រាលី ហើយទើបតែ ប្ដូរមកនៅ ប្រទេសកាណាដា នេះ ប្រហែល ៤ឆ្នាំ ប៉ុណ្ណោះ។ សម្រាប់ករណីនាង ត្រូវបាន គិលានុដ្ឋាយិកា និយាយថា នេះជា សំណាង ដែលនាង នៅអាចរក្សា ម្រាមដៃបាន ដែលមាន ករណីខ្លះ គឺ បាត់បង់ ម្រាមដៃ តែម្ដង។ ទោះជាយ៉ាងណា លោក វេជ្ជបណ្ឌិត Freezin បានថ្លែងឲ្យ ដឹងថា ម្រាមដៃ ពណ៌ស្វាយនេះ នឹងហើម និងមានពងទឹក ដែល ប៉ុន្មានថ្ងៃ ក្រោយមក រូបគាត់នឹងប្រើ កូនកាំបិត វះកាត់ ចោះពង បែកនោះ ដើម្បីធ្វើការ ព្យាបាល។

រូបភាព ពេលពងទឹក និងក្រោយ  

យ៉ាងណាមិញ ក្នុងដំណើរការ ព្យាបាលនេះ នាងអាច ប្រើប្រាស់ ម្រាមដៃ ទាំងនោះបាន តែគ្រូពេទ្យ នៅតែមាន ការព្រួយបារម្ភ ទៅលើ ស្បែកពណ៌ ផ្កាឈូក និងម្រាមដៃ កណ្ដាល របស់នាង ហើយ នាងប្រហែលជា អាចជាស្បះស្បើយ ទាំងស្រុង នាដើមខែ មិថុនា ខាងមុខនេះ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម