ឃើញម្ចាស់ផ្ទះស្រវឹង ចូលលួច កាបូបលុយ និងទូរស័ព្ទ ត្រូវប្រជាពលរដ្ឋ ដេញចាប់វាយ សម្លាប់
ភ្នំពេញ ៖ ចោរស្ទើរភ្លើងម្នាក់ បានធ្វើសកម្មភាព លួចកាបូបលុយ និងទូរស័ព្ទ ពីបន្ទប់ជួលគេ ខណៈឃើញម្ចាស់ ផ្ទះស្រវឹង ប៉ុន្តែអស់លក្ខណ៍ ត្រូវម្ចាស់ និងមិត្តភក្តិ ផឹកស៊ី ជាមួយគ្នា ឃើញទាន់ រួចស្រែចោរធ្វើឲ្យ ឆោឡោដល់ ប្រជាពលរដ្ឋជិតខាង ដេញចាប់បានព្រួត វាយសន្លប់ លុះពេលដឹងខ្លួន ព្យាយាមរត់គេច ខ្លួនទៀត ក៏ត្រូវប្រជាពលរដ្ឋ ដេញចាប់ម្តងទៀត និងវាយបន្ថែម កាន់តែធ្ងន់ធ្ងរ រួចប្តឹងនគរបាលប៉ុស្តិ៍ឲ្យ ទៅឃាត់ខ្លួនជនសង្ស័យ ពេលនគរបាល ចុះទៅឃាត់ខ្លួន យកជនសង្ស័យ មកដល់ប៉ុស្តិ៍ ក៏ដាច់ខ្យល់ ស្លាប់តែម្តងទៅ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន សុខថេត ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ ជាងសំណង់ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈ ខេត្តកំពង់ចាម ។ ជនសង្ស័យមិនត្រូវ បានគេស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល ៣០ឆ្នាំ។
ប្រភពបានបន្តថា មុពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត កំពុងផឹកស៊ី នៅខាងមុខបន្ទប់ជួលបន្តិច ក្រោយមកជនសង្ស័យ មកដល់ដោយដើរ ទៅដើរមក ពីបីដង ទើបជនរងគ្រោះ ហៅឲ្យផឹកស្រា១កែវ ពេលនោះ ជនសង្ស័យក៏ចូល ផឹកលុះពេលឃើញ ជនរងគ្រោះទំនង ជាស្រវឹង ជនសង្ស័យបានដើរចូល ទៅក្នុងបន្ទប់ជួល របស់ជនរងគ្រោះ រួចចេញមកវិញគេចខ្លួន ទើបជនរងគ្រោះ មានការសង្ស័យ ចូលមើលក្នុងបន្ទប់ ស្រាប់តែបាត់ កាបូបលុយ និងទូរស័ព្ទអស់ ក៏ស្រែកចោរៗ ធ្វើឲ្យភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ជិតខាងនាំគ្នា ដេញចាប់ បានព្រួតវាយឡើងសន្លប់ ខណៈជនរងគ្រោះ កំពុងពិនិត្យមើល កាបូបលុយ ជនសង្ស័យក៏ ដឹងខ្លួនរួចហើយ ស្ទុះរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋនាំគ្នា ដេញចាប់បានម្តងទៀត និងព្រួតវាយបន្ថែម រហូតសន្លប់ម្តងទៀត ទើបនគរបាល ប៉ុស្តិ៍ចុះទៅ ដល់ឃាត់ខ្លួន ជនសង្ស័យ ដឹកយកមកដល់ ប៉ុស្តិ៍ចោមចៅ ជនសង្ស័យដាច់ ខ្យល់ស្លាប់តែម្តងទៅ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!