ផែនដី មានជីវចម្រុះសមុទ្រ ២២៨,៤៥០ ប្រភេទ ត្រូវបានស្គាល់ និងចុះបញ្ជី ខណៈប្រមាណ ២លាន ប្រភេទទៀត នៅអាថ៌កំបាំង រកមិនទាន់ឃើញ
ជីវសាស្ត្រ៖ អ្នកវិទ្យាសាស្ត្រ ជំនាញខាងជីវិតជីវចម្រុះក្នុងសមុទ្រ បានធ្វើការបោះពុម្ពផ្សាយ នូវការស្វែង រកឃើញមួយ របស់ពួកគេថា ក្នុងសាកល លោកនេះ មានជីវចម្រុះសមុទ្ររហូតដល់ ២២៨,៤៥០ ប្រភេទ ដែលត្រូវបានស្គាល់និងចុះក្នុងបញ្ជី ខណៈដែលមាន ជីវចម្រុះប្រមាណពី ៥០០,០០០ ទៅ ២ លាន ប្រភេទទៀត នៅតែជា អាថ៌កំបាំង នៅឡើយ។
តាមប្រភពព័ត៌មាន រ៉យទ័រ (Reuters) ឲ្យដឹងថា សហនាយកគំរោង ចុះបញ្ជីជីវសមុទ្រក្នុងពិភពលោក (WoRMS) បាននិយាយថា មានជីវចម្រុះ សមុទ្រជាច្រើន នៅសមុទ្រដ៏ជ្រៅ ដែលមិនទាន់បាន ស្រាវជ្រាវ ឲ្យល្អិតល្អន់ ខណៈដែល ជីវចម្រុះច្រើនប្រភេទ ទំនងជាត្រូវ ងាប់ ដាច់ពូជមុន ពេល ជីវចម្រុះទាំង នោះត្រូវបានរកឃើញ និងចុះក្នុងបញ្ជី ដោយសារតែ ការបំពុលទឹក ការប្រែប្រួល អាកាសធាតុ ជាដើម។ លើសពីនេះ អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ក្នុងមហាសមុទ្រឥណ្ឌា ជាកន្លែងដែល មិនទាន់មានការ ស្រាវជ្រាវ ស្វែងរកប្រភេទ ជីវចម្រុះសមុទ្រ ដែលសំបូរបែប និងប្លែកៗ អាថ៌កំបាំង នៅឡើយ បើប្រៀបធៀបទៅនឹង មហាសមុទ្រ ផ្សេងទៀត ដូចជាមហាសមុទ្រ ប៉ាស៊ីហ្វិច និង អាត្លង់តិច ដែលមានការ ស្រាវជ្រាវ រកឃើញ ប្រភេទ ជីវចម្រុះច្រើនប្រភេទ រួចមកហើយ ។
គួរបញ្ជាក់ថា គំរោង WoRMS បានបង្កើតឡើងនៅឆ្នាំ ២០០៨ ដែលគំរោងនេះ បានចុះបញ្ជី ត្រីសមុទ្រ ប្រភេទថ្មី ប្រមាណ ១,០០០ ប្រភេទ រួមមាន ទាំង ត្រីឆ្លាម និងត្រីបបែល ១២២ ប្រភេទ និងរួមទាំងត្រីចម្លែកមួយប្រភេទថ្មីទៀត រស់នៅ ក្នុងសមុទ្រមីឌីទែរ៉ានេ។ បច្ចុប្បន្ននេះ ត្រីសមុទ្រដែល ត្រូវបានស្គាល់ទាំងអស់ មានប្រហែល ១៨,០០០ ប្រភេទ។
ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រ បានកំនត់ថា ជីវចម្រុះគ្រប់ប្រភេទដែលទើប រកឃើញថ្មីមានប្រមាណ ១,៥០០ ក្នុងមហាសមុទ្រជុំវិញ ពិភពលោក កាលពីឆ្នាំមុន ដែលក្នុងនោះ រួមមាន ត្រីដូហ្វីនប្រភេទថ្មី ត្រីចាហួយយក្ស និង ប្រភេទជីវចម្រុះ ប្រភេទថ្មីៗជាច្រើនទៀត ៕
ជីវចម្រុះសមុទ្រ
រូបភាពអ្នកច្រមុជទឹក ហ៊ុមព័ន្ធ ដោយហ្វូងត្រីសមុទ្រ
ប្រភព បរទេស
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!