មកមើល សកម្មភាពរៀបចំតុបតែង នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បន្តិចមើល!
ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកនាង ម៉ៅ ចំណាន នឹងត្រូវចាប់ផ្តើម ទាំងនៅភូមិគ្រឹះ និងនៅកោះពេជ្រ ចំនួន៥អគារ L-K-J-I-H ហើយដូចដែល ប្រិយមិត្តខ្មែរឡូត ធ្លាប់បានជ្រាបមុនៗមកហើយថា ការចំណាយអាចដល់ខ្ទង់ លានដុល្លារឯណោះ។
គ្រាន់តែលឺដល់ខ្ទង់ ទឹកប្រាក់ដែលត្រូវចំណាយ ប្រិយមិត្ត ច្បាស់ជាអន្ទះសារ ចង់ដឹងចង់ឃើញ ថាតើការរៀបចំតុបតែង នឹងពិសេសយ៉ាងណាទៅ!។ យោងតាមប្រភពមួយលើហ្វេសប៊ុក ឲ្យដឹងថា ការតុបតែងលម្អ នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បានរួចរាល់ស្រេចបាច់ អស់ហើយ ដោយក្នុងនោះ គេឃើញ ការលម្អផ្ទាំងផ្កាមានក្បូរក្បាច់ យ៉ាងស្រស់ស្អាត នៅខាងក្នុងរោងជ័យ ហើយប្រភពឲ្យដឹងដែរថា មានការបំពាក់ម៉ាស៊ីនត្រជាក់ រហូតដល់ ៥០គ្រឿងឯណោះ។
ក្រៅពីការរៀបចំតុបតែង ប្រភពក្រៅផ្លូវការ ក៏បានឲ្យដឹងទៀតថា កូនកំលោះ ត្រូវបានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអ្នកដឹកដៃ រីឯកូនក្រមុំវិញ ដឹកដៃដោយ លោកជំទាវ ហ៊ីង ប៊ុនហៀង៕
សូមប្រិយមិត្តវេបសាយខ្មែរឡូត ទស្សនានូវកម្រងរូបភាពមួយចំនួន ដែលត្រូវបានបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក៖
វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ
វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ
ដោយ សី
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!