មកពីជប់លៀងស្រវឹងជិះម៉ូតូ បុកម៉ូតូគូសង្សារបាក់ជើងស្ត្រីម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់មកពីជប់លៀងក្នុងស្ថានភាពស្រវឹងស្រាជិះម៉ូតូទៅបុក ម៉ូតូគូសង្សារមួយគូ ផ្លោងទៅបោកផ្ទប់ នឹងហាងគុយទាវ ព្រឹកថ្មីល្ងាច ស្រស់បណ្តាលឲ្យ ស្ត្រីម្នាក់បាក់ជើង និងអ្នកបង្កបែក ក្តោងច្រមុះ ។ ហេតុការណ៍នេះបាន កើតឡើងកាល ពីវេលាម៉ោង១០ និង ៤០នាទីយប់ ថ្ងៃទី១៨ មីនា នៅចំណុចផ្លូវលេខ៣១០កែង១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
សាច់ញាតិរបស់អ្នកជិះម៉ូតូ CBR បានអះអាងថា តាមកាមេរ៉ាសុវត្ថិភាពរបស់ហាងគុយទាវព្រឹកថ្មី ល្ងាច ស្រស់ បានឲ្យដឹងថា ម៉ូតូស្គូពី ពណ៌ ផ្កាឈូក 1CH 9428 ជាអ្នកបង្កបើកបរ ដោយបុរសម្នាក់តាម ផ្លូវលេខ៣១០ ពីកើតទៅលិចក្នុង ស្ថានភាពស្រវឹងទើប នឹងចេញពីជប់លៀង ចំណែកម៉ូតូ CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL 6254 ជិះគ្នា២នាក់គូសង្សារ ទើបនឹងចេញពីផ្ទះ បាន១០០ម៉ែត្រ គោលបំណងដឹក សង្សារទៅញ៉ាំ បាយឆានៅ ម្តុំគិរីរម្យ តាមផ្លូវលេខ១៤៣ ពីត្បូងទៅជើង មកដល់ចំណុច ខាងលើម៉ូតូស្គូពី ជិះលឿនធ្វើឲ្យម៉ូតូ CBR ខំប្រឹងគេច តែគេចអត់ផុតក៏ ត្រូវម៉ូតូស្គូពីបុកផ្លោង ទៅបោកនឹងទ្វារ ហាងគុយទាវ ព្រឹកថ្មី ល្ងាចស្រស់ឡើង ផុតទ្វាររូតសង្ក័សី ចំណែកនារីជាសង្សារ បាក់ ជើងខាងឆ្វេង ចំណែកអ្នកបើក ម៉ូតូរបួសស្រាល រីឯអ្នកបើកម៉ូតូ បង្កបែកក្តោងច្រមុះ ។
ក្រោយពេលកើតហេតុអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅ ព្យាបាលនៅគ្លីនិកឯកជន ចំណែក ម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ច យក ទៅរក្សាទុកនៅ អធិការដ្ឋាន ខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយបន្តទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!