កាប់ប្រហារ យុវជនម្នាក់ ស្លាប់ពេល កំពុងជិះម៉ូតូ នៅមុខសភា ពាណិជ្ជកម្ម

 
 

ភ្នំពេញ ៖ យុវជនម្នាក់ ជាសិស្សសាលា ត្រូវបានជនបង្ក មិនទាន់ស្គាល់ អត្ដសញ្ញាណ កាប់ប្រហារ ពីក្រោយបណ្ដាលឱ្យ ធ្លាក់ពីលើ ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ ស្ថិតនៅទល់មុខ សភាពាណិជ្ជកម្ម តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ខណៈដែលជន រងគ្រោះកំពុងជិះ ម៉ូតូពីក្រោយមិត្ដភក្ដិ ។

យោងតាមប្រភព ព័ត៌មានពីកន្លែង កើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ អាយុជាង២០ឆ្នាំ ជាប្រភេទក្មេងស្ទាវ សិស្សសាលា បានជិះម៉ូតូ ជាមួយមិត្ដភក្ដិ របស់ខ្លួន ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PR-8540 ក្នុងទិសដៅពី កើតទៅលិច ដោយជនរងគ្រោះ ជិះពីក្រោយ ស្រាប់តែពេលជិះ ដល់មុខសភា ពាណិជ្ជកម្ម ក៏លេចមុខជនបង្ក ជិះម៉ូតូពីក្រោយកាប់ នឹងកាំបិតបណ្ដាល ឱ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុតែម្ដង ។

សេចក្ដីរាយការណ៍ បានបន្ដទៀតថា ក្រោយកាប់ប្រហារ រួចជនបង្ក ទំនងជាសិស្សសាលា ដូចគ្នានិងមាន គំនុំនោះ បានបើកម៉ូតូគេច ខ្លួនបាត់ដោយ សុវត្ថិភាព រីឯសមត្ថកិច្ចបាន ហៅមិត្ដភក្ដិជនរងគ្រោះ ដែលជាអ្នកឌុប យកទៅសួរនាំ ដើម្បីចង់ដឹង ពីដំណើររឿង តាមចាប់ជនបង្ក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម