ឧកញ៉ា និងជំទាវល្បីៗ ៣នាក់ ក្លាយជាអ្នក កំដរកូនកម្លោះ គិត ម៉េង និង ស្រីតូច ចំណាន
ភ្នំពេញ៖ ខណៈពិធីមង្គលការ ដ៏មហាឱឡារិក របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ មានភ័ព្វ វាសនាខ្ពស់ ស្រីតូច ចំណាន កាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ ប្រភពពី មន្រ្តីស្និទ្ធនឹង ឧកញ៉ាសម្បូរទ្រព្យ មួយចំនួន បានបង្ហើប ឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង បាន ត្រៀមរកអ្នកកំដរ ដែលមាន ឋានៈជា ឧកញ៉ាដូចគ្នា ចំនួន៣រូប រួចរាល់ហើយ ដោយឧកញ៉ាទាំងនោះ ត្រូវបានគេ ទម្លាយឈ្មោះ ឲ្យដឹងក្នុង លក្ខណៈចុងមាត់ ចុងកបំផុត។
ប្រភពព័ត៌មានខាងលើបានព្រលយល្ហៀងៗមកថាឧកញ៉ាជាអ្នកកំដរកូនកំលោះទាំង ៣នាក់នោះ រួមមាន លោក ឧកញ៉ា ប៉េង ហួត ជាម្ចាស់បុរី ប៉េង ហួត លោកឧកញ៉ា ប៊ុន ហៃ ជាអគ្គនាយក ក្រុមហ៊ុនបុ រីភ្នំពេញថ្មី និងឧកញ៉ា ម្នាក់ទៀត ឈ្មោះ ហុង ជាម្ចាស់ហាង ពេជ្រដ៏ធំមួយ នៅក្នុងទីក្រុង ភ្នំពេញ។ ជាមួយគ្នានេះ ភរិយារបស់លោក ឧកញ៉ា ទាំង៣នេះ ក៏នឹងក្លាយជា អ្នកកំដរខាង កូនក្រមុំផងដែរ ។
សូមបញ្ជាក់ថា ពិធីមង្គលការលំដាប់ មហាសេដ្ឋីគឺអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែល ពិធីមង្គល ការនេះ នឹងប្រារព្ធទៅ នៅថ្ងៃទី២០ ខែមីនាខាងមុខនេះ ដោយលោក ឧកញ៉ា រៀបចំពិធីជប់លៀង ពេលល្ងាច នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន៥ អាគារជាប់គ្នា (L,k,J,I,H) ហើយមង្គលការនេះ មានវត្ត មានភ្ញៀវ កិត្តិយស អ្នកមុខអ្នក ការរាប់ពាន់នាក់ អញ្ជើញចូលរួ មអបអរសាទរ ថ្ងៃមង្គលការ ជូនពរជ័យ ដល់គូស្វាមី ភរិយាមួយគូ នេះក្នុងនោះក៏មានថ្នាក់ដឹក នាំកំពូលៗ របស់ រាជរដ្ឋាភិបាល អញ្ជើញ ជាកិត្តិយសចូលរួម ដ៏ខ្ពង់ ខ្ពស់ផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!