ក្មេងស្រី៦នាក់ អាយុក្រោម ១០ឆ្នាំ សង្ស័យជន ម្នាក់រំលោភ វិលជុំម្នាក់ម្តងៗ
ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីអាយុក្រោម ១០ឆ្នាំជាច្រើននាក់ ត្រូវគេសង្ស័យថា បានរងគ្រោះដោយការ ចាប់រំលោភច្រើនលើក វិលជុំពីសំណាក់ យុវជនម្នាក់ ដោយប្រើប្រាស់វិធីលួងលោម ឱ្យជាលុយទិញសម្លៀកបំពាក់។
ការភ្ញាក់ផ្អើលព័ត៌មាននេះឡើង បន្ទាប់ពីក្រុមគ្រួសារក្មេងស្រី រងគ្រោះជាច្រើននាក់លើកគ្នា មកដាក់ពាក្យប្តឹងនគរបាលខេត្ត កាលពីវេលាព្រឹកថ្ងៃទី១៨ មីនា ២០១៥ សុំឱ្យជួយរកយុត្តិធម៌ ខណៈកូនស្រីមិនទាន់ គ្រប់អាយុរបស់ពួកគាត់ ត្រូវគេរំលោភម្តង ហើយម្តងទៀត និងបង្ខិតបង្ខំលួងលោមបញ្ចុះ បញ្ចូលឱ្យក្មេងស្រីទាំងព្យាយាម លាក់អាថ៌កំបាំងប្រាប់ឪពុកម្តាយទៀត ។ ក្រោយផ្ទុះហេតុការណ៍ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងទៅ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាំងចាម តែពុំមានមន្ត្រីមួយណា ទទួលសំណុំរឿងនោះឡើយ ដោយ យកលេសចាំថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះរយៈ ពេល៣ថ្ងៃមកហើយ ទើបពួកគាត់សម្រេចចិត្តនាំ គ្នាមកប្តឹងដល់ស្នងការដ្ឋាននគរបាល ខេត្តតែម្តង ។
តាមប្រភពព័ត៌មាន បឋមពីក្មេងស្រីរងគ្រោះម្នាក់ ក្នុងចំណោម៦នាក់ ដែលត្រូវជនសង្ស័យ ចាប់រំលោភវិលជុំម្តងម្នាក់ ក្នុងថ្ងៃខុសគ្នានោះ និយាយថា ក្រុមគ្នារបស់ពួកនាងមាន៦នាក់ ត្រូវជនសង្ស័យនៅក្នុង ភូមិជាមួយគ្នានោះ ចាប់រំលោភគ្រប់គ្នា តែមិនមែនក្នុងថ្ងៃតែមួយនោះទេ ។ ហើយក្នុងចំណោមពួកនាង អ្នកខ្លះបានលុយ ឯអ្នកខ្លះដូចជានាងមិន ដែលបានលុយនោះទេ ហើយក្នុងចំណោម ពួកនាងទាំងអស់ ក្រោយ ពេលជនម្នាក់នោះចាប់រំលោភ រួចឱ្យលុយ៥ពាន់រៀល ទៅទិញរបស់ញ៉ាំ និងទិញសម្លៀកបំពាក់ ឱ្យនិយាយមិនឱ្យពួកនាង ទៅប្រាប់ ឪពុកម្តាយខ្លួននោះទេ ។
ក្មេងស្រីម្នាក់នេះនិយាយបន្តថា នាងខ្មាស់ ឪពុកម្តាយមិនហ៊ានប្រាប់ពួកគាត់ទេ និងខ្លាចគាត់វាយទៀត ទើបធ្វើឱ្យរឿងនេះស្ងាត់ ឯក្មេងដទៃក្រុមរបស់ពួកនាង ក៏មិនមានអ្នកណានិយាយ ប្រាប់ឪពុកម្តាយដែរ ។
ការផ្ទុះនៃបញ្ហារឿងនេះឡើង ដោយសារឪពុកមាក្មេងស្រីម្នាក់ ក្នុងចំណោមពួកនាងនោះបានឮពួកនាង ខ្សឹបខ្សៀវជ្រនុំគ្នាថា ជនសង្ស័យម្នាក់នោះចាប់ឯងបានប៉ុន្មានដង អ្នកនោះប៉ុន្មានដង ហើយឱ្យប៉ុន្មានដែរ? ទើបផ្ទុះរឿងឡើង ហៅពួកនាងមកសួរនាំ ទើបចេញសាច់រឿងទាំងអស់ ។
ទាក់ទិនបញ្ហាទាំងអស់នេះ គេនៅមិនទាន់ដាក់ការសន្និដ្ឋានថា ពួកនាងត្រូវរងគ្រោះដោយការ ចាប់រំលោភពីជនរងគ្រោះទេ ។ តែពេលនេះកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត កំពុងទទួលពាក្យបណ្តឹងពីគ្រួសារ ក្មេងរងគ្រោះរៀងៗខ្លួន ហើយជាក់ស្តែង គ្រួសារក្មេងស្រីទាំង៦នាក់មក បាន២គ្រួសារនៅឡើយ ហើយលោកស្នងការបានបញ្ជា ឱ្យកម្លាំងចុះនាំក្មេងរងគ្រោះ នោះមកទាំងអស់ ដើម្បីសាកសួរ និងចេញលិខិតធ្វើកោសល្យវិច័យ លើក្មេងរងគ្រោះនោះ ដើម្បីដឹងការពិត និងអាចឈានដល់ ការឃាត់ខ្លួនជនសង្ស័យបាន ។
ទាក់ទិនក្នុងករណីខាងលើនេះ ភ្នាក់ការកោះសន្តិភាពប្រចាំ ខេត្តស្ទឹងត្រែងនឹងធ្វើការតាមដាន និងយកព័ត៌មានលម្អិត ដើម្បីរាយការណ៍បន្ត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!