បើកម៉ូតូ ប្រជែង រថយន្តកាមរី ត្រូវបាន រថយន្តតួរីសកៀរ ដួលបោក ក្បាល ស្លាប់ម្នាក់ និងម្នាក់ទៀត បាក់ជើងធ្ងន់
បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ ២នាក់ បានជិះម៉ូតូម៉ាកសង់សេរីចាស់ បើកឡើងប្រជែងរថយន្ត មួយគ្រឿង មិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿង ទៀតកៀរ ដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់បាក់ជើងម្ខាំង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ នៅវេលាម៉ោង៤និង៣៧នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ តាមបណ្តាលផ្លូវជាតិលេខ៥ ស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភព បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូសង់សេរីចាស់ ពណ៌ស គ្មានស្លាកលេខ បានបើកបរពីលិចទៅកើត លុះដល់ចំណុង កើតហេតុ ស្រាប់តែម៉ូតូរងគ្រោះ បានឡើងប្រជែងរថយន្តកាមរី មិនទាន់បានប៉ុន្មានផង ក៏មាន រថយន្តតួរីស ពណ៌ខ្មៅ លាយពណ៌ប្រផេះ បើកពីក្រោយម៉ូតូរងគ្រោះ ស្រាប់តែម៉ូតូរងគ្រោះ មិនព្រមចូល អែបស្តាំដៃវិញ ភ្លាមនោះ រថយន្តបង្កបានឡើងប្រជែងខាងស្តាំដៃ ទើបបណ្តាល ឲ្យរថយន្ត កៀរ បុកពីក្រោយដួលម៉ូតូ បោកក្បាល ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ជើងខាងស្តាំ ។ រីឯរថយន្តតួរីស ក៏បន្ថែមល្បឿនរត់គេចតែម្តង ក្រោយតែដឹងថា រថយន្តពណ៌ខ្មៅ លាយពណ៌ ប្រផេះ អត់ចាំស្លាកលេខ ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍វាស់វែង និងកំណត់មុខសញ្ញារថយន្តបង្ក និងបាន បញ្ជូនជនរងគ្រោះម្នាក់ យកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរី រីឯសពជនរងគ្រោះខាងលើ សមត្ថកិច្ចកំពុងទាក់ទង ក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាម ប្រពៃណីខ្មែរ។
បច្ចុប្បន្នសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត បានប្រមូលវត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត រង់ចាំការ ស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!