ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត ស្ថិត​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ​ក្រោយ​ពី​វះកាត់ ​និង​លាងមុខ​របួស

 
 

រាជធានីភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិតបានចំណាយពេលជិតដប់ម៉ោងកាលពីថ្ងៃសុក្រកន្លងមកនេះ ដើម្បីវះ កាត់សាច់រលួយ និងលាងសម្អាត លើផ្ទៃមុខ និងដងខ្លួនរបស់ អ្នកនាងមាស វន្នី អាយុ២០ឆ្នាំ ជាសន្តិសុខរោងចក្រ កាត់ដេរដែលរងគ្រោះ ក្នុងការវាយប្រហារ ដោយទឹក អា ស៊ីត ស៊ីកាន់តែជ្រៅ ទៅៗក្នុងស្បែកឈាន ដល់ស្ថានភាពធ្ងន់ធ្ងរហើយ ពេលនេះកំពុងស្ថិត នៅក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៃមន្ទីរពេទ្យកាល់ ម៉ែតក្រោម ការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេស។

លោកវេជ្ជបណ្ឌិតប៊ុន សឿន គ្រូពេទ្យឯកទេសប្រពោធនកម្មមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ពេលនេះ ស្ត្រីរងគ្រោះឈ្មោះ មាស វន្នី កំពុងសម្រាក ព្យាបាលនៅ បន្ទប់សង្គ្រោះបន្ទាន់(ប្រពោធនកម្ម)ក្រោយ ពីក្រុមវេជ្ជបណ្ឌិតធ្វើ ការវះកាត់សាច់ រលួយផ្នែកខាង ក្រោយខ្នង ក្បាល ផ្ទៃមុខ ដៃ ជើង ភ្នែកខាងឆ្វេង មើលមិនឃើញ រីឯភ្នែកខាងស្តាំ មើលឃើញព្រាលៗ ។

ក្រោយពីលាងសម្អាតនាងត្រូវបានដាក់ជំនួយអុកស៊ីហ្សែន និងដាក់ទុយោបំពង់អាហារនិយាយជារួមអ្នក នាងមាស វន្នី ស្ថិតនៅកម្រិត ទី៣ បានន័យថា របួសធ្ងន់ធ្ងរដោយសារ ទឹកអាស៊ីត៤០ភាគរយ នៃរាងកាយ។ ស្ត្រីរងគ្រោះ ត្រូវបានគ្រូពេទ្យ ឯកទេសយកស្បៃរុំក្បាល ផ្ទៃមុខ ដៃជើង និងដងខ្លួនក្រោយ ពីវះកាត់ និងលាងសម្អាតមុខរបួស ដ៏ធ្ងន់ធ្ងរជាមួយ នឹងការថែទាំ យ៉ាងយកចិត្តទុកដាក់។ លោកវេជ្ជបណ្ឌិតប៊ុន សឿន បានបញ្ជាក់ថា ទំហំនៃការរលាកទឹក អាស៊ីតជាទូទៅពិបាក វាយតម្លៃភ្លាមៗដោយអាស៊ីត ស៊ីកាន់តែជ្រៅទៅៗ ក្នុងស្បែកជាក់ស្តែង ស្ត្រីរងគ្រោះ បានឈានដល់ ស្ថានភាពធ្ងន់ធ្ងរហើយ មុខរបួសរបស់គាត់ ត្រូវធ្វើការលាង សម្អាតពីរដងក្នុងមួយ សប្តាហ៍ផងដែរ។

គួររំលឹកថា បន្ទាប់ពីបានទទួលព័ត៌មានថា មានយុវតីសន្តិសុខរោងចក្រម្នាក់បានរងគ្រោះដោយទឹក  អាស៊ីត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានផ្តល់ទឹក ប្រាក់ចំនួន៣.០០០ដុល្លារ អាមេរិកដល់ យុវតីរងគ្រោះ តាមរយៈលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត។ ស្ត្រីរងគ្រោះដោយ ទឹកអាស៊ីតមានឈ្មោះ មាស វន្នី អាយុ២០ឆ្នាំ ជាសន្តិសុខ រោងចក្រស៊ិន តាយ និងមានឪពុក ឈ្មោះ ស៊ិន ស៊ីនឿនអាយុ៥០ឆ្នាំ ជាកម្មករដាំដំទ្បូង ឲ្យក្រុមហ៊ុនចិន និងមានម្តាយ ឈ្មោះមាស វណ្ណា អាយុ៥៧ឆ្នាំ មានជំងឺសរសៃ ប្រាសាទ។

ស្ត្រីរងគ្រោះមានស្រុកកំណើតនៅភូមិអារ៉ង់ព្រួច ស្រុកក្រគរ ខេត្តពោធិសាត់ មានបងប្អូន៦នាក់ ស្រី ២នាក់ ប្រុស៤នាក់ ហើយស្ត្រី រងគ្រោះ ជាកូនទី៥ នៅក្នុងក្រុមគ្រួសារ។ ស្ត្រីរងគ្រោះ ឈ្មោះមាស វន្នី អាយុ២០ឆ្នាំ ជាសន្ដិសុខនៅ រោងចក្រ ស៊ិនតាយ ស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនល្មើសស្រឿន នាន់ អាយុ៣៨ឆ្នាំ កាន់ទឹកអាស៊ីត មួយដបទឹកបរិសុទ្ធ ជះស្រោចពេញខ្លួន ខណៈដែលនារី រងគ្រោះ កំពុងធ្វើដំណើរទៅ ធ្វើការកាលពីវេលា ម៉ោង៦ និង១០នាទី ព្រឹកព្រលឹម ថ្ងៃទី៦ មីនា  ២០១៥ ស្ថិតនៅមុខ ផ្សារកាណាស៊ីធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម