{Update} រួមរ័ក​ជាមួយ សង្សារហើយ ថតវីដេអូ គំរាមទារប្រាក់ ៨ម៉ឺនដុល្លារ

 
 

នំពេញ៖ មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ដាក់អន្ទាក់ចាប់ខ្លួនបាន ខណៈដែលគេធ្វើ ដំណើរទៅ យកលុយចំនួន ៨ម៉ឺនដុល្លារ ពីក្រុមគ្រួសារស្រ្តី ជាសង្សាររបស់ខ្លួន ជាថ្នូរទៅនឹង ការមិនបញ្ចេញ ខ្សែវីដេអូ ដែលថតពីសកម្មភាព ពួកគេរួមរ័កគ្នា ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបាន ឲ្យដឹងថា ប្រតិបតិ្តការបង្រ្កាប ករណីនៃអំពើ គំរាមទារប្រាក់ខាងលើនេះ បានប្រព្រឹត្តទៅ កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ តាមបណ្តោយផ្លូវ កែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ជនសង្ស័យដែល កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយ កងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន បានខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លឹម សីហា ហៅ ថត សីហា មានមុខងារជា យោធានៅអង្គភាព ឆ័ត្រយោង ៩១១ ។ចំណែកភាគី ខាងស្រ្តីរងគ្រោះ មិនត្រូវបានគេបង្ហាញ អត្តសញ្ញាណ នោះឡើយ ដោយគ្រាន់តែដឹងថា ជាកូនអ្នកមាន ហើយមានទីលំនៅ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរកន្លែង សមត្ថកិច្ចឃាត់ខ្លួន។

ពាក់ព័ន្ធទៅនឹង ករណីខាងលើនេះ សមត្ថកិច្ចមិនបាន ផ្តល់ព័ត៌មានអ្វី លម្អិតដល់អ្នកកាសែត នោះឡើយ ប៉ុន្តែ បើយោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា កន្លងមករវាង ជនសង្ស័យនិង ស្រ្តីកូនអ្នកមាន ខាងលើនេះ បានស្រឡាញ់គ្នា ហើយពេលរួមរ័កគ្នា ជនសង្ស័យបាន លួចថតវីដេអូទុក។ លុះក្រោយមក ស្រាប់តែជនសង្ស័យ បានយកវីដេអូ ខាងលើទៅឲ្យ សង្សាររបស់ខ្លួនមើល រួចហើយធ្វើការ គំរាមទារប្រាក់ចំនួន ៨ម៉ឺនដុល្លារ ជាថ្នូរទៅនឹងការ មិនបញ្ចេញខ្សែ វីដេអូខាងលើនេះ ជាសាធារណៈ ។ លុះនៅមុនពេល ចាប់ខ្លួនរវាង ជនសង្ស័យ និងភាគី ខាងក្រុមគ្រួសារស្រ្តីរងគ្រោះ ក៏បានឯកភាពគ្នា ធ្វើការដោះដូរ ដោយយកខ្សែអាត់ វីដេអូនោះ ទៅប្រគល់ឲ្យ ក្រុមគ្រួសារស្រ្តី រងគ្រោះជាថ្នូរ នឹងការប្រគល់លុយ ៨ម៉ឺនដុល្លារឲ្យ ហើយពេលជនសង្ស័យ ធ្វើដំណើរទៅ យកលុយ ក៏ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថ ដែលទទួលបាន បណ្តឹងពីភាគី ជនរងគ្រោះធ្វើការ ឃាត់ខ្លួនបាន តែម្តង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម