មេដឹកនាំ កូរ៉េខាងជើង គីម ជុនអ៊ុន យល់ព្រមធ្វើ ដំណើរទស្សនកិច្ច ទៅក្រៅប្រទេស ជាលើកដំបូង

 
 

កូរ៉េខាងជើង៖ មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមធ្វើដំណើរទស្សនកិច្ច ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន ក្រោយឡើងកាន់តំណែងជាង ៣ឆ្នាំមកនេះ និងតបទៅតាមការអញ្ជើញ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

លោក គីម ជុនអ៊ុន គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំទាំង ២៦ រូប ដែលបានយល់ព្រមចូលរួម ខួប៧០ឆ្នាំនៃជ័យជំនះរបស់សហភាពសូវៀត លើកងទ័ពណាស៊ី (Nazi) របស់អាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងមិនទាន់ ចេញសេចក្តីប្រកាសជាផ្លូវការណាមួយ នៅឡើយទេ ប៉ុន្តែលោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង វ័យ៣២ ឆ្នាំរូបនេះ បានយល់ព្រមចូលរួមក្នុង ខួបអនុស្សាវរីយ៍របស់រុស្ស៊ី រួចហើយ។

ការប្រារព្ធពិធីដង្ហែរក្បួន កងទ័ពនឹងធ្វើនៅ Red Square ទីក្រុងមូស្គូ ថ្ងៃទី៩ ខែឧសភា នៅចំពោះមុខ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ពិធីនៅឆ្នាំនេះ នឹងប្រារព្ធធ្វើធំជាងមុន ដោយមានវត្តមានកងទ័ពប្រមាណ ១៥០០០ នាក់។ យ៉ាងណាមិញ មានមេដឹកនាំប្រទេសលោក ខាងលិចមួយចំនួន បានសំដែងការ ព្រងើយកន្តើយ ចំពោះការអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍នេះ ដោយសារតែពួកគេ មិនពេញចិត្ត ចំពោះបញ្ហារបស់រុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ក្រៅពីលោក ប្រធានាធិបតី កូរ៉េខាងជើង គីម ជុងអ៊ុន ក៏មានមេដឹកនាំចិន គុយបា ឥណ្ឌា ម៉ុងហ្គោលី អាហ្វ្រិកខាងត្បូង និងប្រទេសវៀតណាម សុទ្ធតែយល់ព្រមទទួលការអញ្ជើញ របស់ប្រទេសរុស្ស៊ី៕


លោក គីម ជុនអ៊ុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង


លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម