សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត កាប់ប្រហារសិស្សវិទ្យាល័យ ក្រុងកំពង់ឆ្នាំងរយះក្បាលម្នាក់ ជាការសងសឹក(មានវីដេអូ)
ខេត្តកំពង់ឆ្នាំង ៖ យុវសិស្សម្នាក់ក្នុងចំណោមសិស្ស៣នាក់ ត្រូវបានសិស្សមួយក្រុមផ្សេងទៀតកាប់ ប្រហារនឹងដាវសាំម៉ូរៃ បណ្តាលឱ្យ រង របួស បែកក្បាលហូរ ឈាមស្រោចខ្លួន ហើយត្រូវបានដឹកមក សង្គ្រោះនៅ មន្ទីរខេត្តជាបន្ទាន់ ខណៈដែលសិស្ស ជាជនដៃដល់បានគេច ខ្លួនបាត់អស់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៨ មីនា ២០១៥ នៅលើផ្លូវជាតិ លេខ៥ ជិតស្ថានីយប្រេង ឥន្ទនៈ តេឡា ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គ្រាដែលសិស្សរងគ្រោះ ចេញពីសាលាមានគ្នា ៣នាក់ជិះម៉ូតូត្រឡប់មកផ្ទះវិញ។
តាមការឱ្យដឹងពីយុវសិស្សឈ្មោះ ពេជ ឧត្តម អាយុ១៨ឆ្នាំ មានទីលំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុក បរិបូរណ៍ ជាសិស្សថ្នាក់ទី១១E នៃ វិទ្យាល័យក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា យុវសិស្សរងគ្រោះ មានឈ្មោះ ផន លឹមហ៊ួ អាយុ១៨ឆ្នាំ មានទីលំនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ ឆ្នាំង ជាសិស្សថ្នាក់ទី១១D វិទ្យាល័យក្រុង កំពង់ឆ្នាំងជាមួយគ្នា ។
មុនពេលកើតហេតុរូបគេ និងសិស្សរងគ្រោះបានជិះម៉ូតួមានគ្នា៣នាក់ជាសិស្សជាមួយគ្នា ត្រឡប់ពី សាលាមកផ្ទះ វិញដោយជនរង គ្រោះ ជាអ្នកជិះក្រោយ គេស្រាប់តែមក ដល់ចំណុចកើតហេតុ មានម៉ូតូ៧-៨គ្រឿង មានមនុស្សជាង១០នាក់ បិទម៉ាស់មុខ បានជិះដេញពីក្រោយ ហើយបានកាប់មក លើជនរងគ្រោះមួយ ដាវសាំម៉ូរ៉ៃ បណ្តាលឱ្យ រងរបួសរយះប្រមាណ ៧សង្ទីម៉ែត្រ ហើយភ្លាមៗរូបគេ បានប្រញាប់ដឹក មិត្តភក្តិរងគ្រោះមកកាន់ មន្ទីរពេទ្យខេត្ត ចំណែកជនដៃដល់ គឺជាសិស្ស សាលាវិទ្យាល័យព្រះបាទ សុរាម្រឹតបានគេចខ្លួនបាត់អស់ ។
លោក ម៉ា យន់ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បាននិយាយថា ដើមរឿងគឺនៅព្រឹកថ្ងៃទី១៨ មីនានេះ មានសិស្សវិទ្យាល័យ ក្រុង កំពង់ឆ្នាំង ( សាលាទួលក្រាំង) មួយក្រុមបានទៅវាយ សិស្សសាលាវិទ្យាល័យ ព្រះបាទសុរាម្រឹតមុន បន្ទាប់មកសិស្ស សាលាវិទ្យាល័យ ព្រះបាទសុរាម្រឹត បាននាំគ្នាមកកាប់ សិស្សវិទ្យាល័យក្រុង កំពង់ឆ្នាំងវិញដើម្បីសងសឹក តែត្រង់ថាកាប់ ចំគូទំនាស់ត្រូវ ឬមិនចំនោះ មិនទាន់ដឹងនៅឡើយ ទេសម្រាប់សិស្ស រងគ្រោះវិញបានប្រាប់ថា មិនដែលមាន ទំនាស់ជាមួយពីណាទេ ។ ចំណេកមុខសញ្ញា ក្រុមជនដៃ ដល់សមត្ថកិច្ចបាន ស្គាល់អត្តសញ្ញាណ ខ្លះហើយ ដែលជាអ្នកហែហម ដំណើរមក លួចកាប់ប្រហារនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!