ល្បីថាស្រីស្អាត HyunA ក្រុម 4minute វះកាត់កែសម្ផស្ស ពិតមែនឬទេ?
កូរ៉េខាងត្បូង៖ ស្រីស្អាត HyunA ជាប្រធានក្រុមចម្រៀង 4minutes ត្រូវបានលេចពាក្យចចាមអារ៉ាម ជាច្រើន ដែលថានាងបានកែ សម្ផស្ស។
ចំពោះរូបភាពជាច្រើន កាលពីមុន របស់ HyunA ត្រូវបានលាតត្រដាងឡើង ដែលខុសគ្នា ជាមួយនឹងរូប បច្ចុប្បន្នយ៉ាងខ្លាំង។ ចំនុចនេះហើយ បានក្លាយ ជាប្រធានបទ ដ៏ក្តៅគគុកមួយ ក្នុងអនឡាញ ដែលមនុស្សជាច្រើន បានលើកមកនិយាយ ដោយអ្នកខ្លះ បានអះអាងថា HyunA បានទៅកែ សម្ផស្ស ព្រោះសម្អាងលើ រូបថតពីមុនៗរបស់នាង។ ប៉ុន្តែសម្រាប់អ្នកគាំទ្ររបស់នាងវិញ បាននិយាយប្រកែក និងប្រញាប់ចេញមុខ ការពារនាងភ្លាមៗ ដោយបាននិយាយថា នាងមិនបាន ទៅកែសម្ផស្សអ្វីនោះទេ ដោយសារតែ ការស្រកទម្ងន់ និងការតុបតែងមុខ ទើបធ្វើឲ្យ កែប្រែ ផ្ទៃមុខរបស់នាងយ៉ាងដូច្នោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នាង HyunA បានបដិសេធ ក្នុងរឿងនេះដែរថា នាងមិនបាន ទៅកែ សម្ផស្សនោះទេ អ្វីគ្រប់យ៉ាងលើខ្លួន របស់ នាង ធម្មជាតិទាំងអស់។ ហើយក្នុងនោះដែរ នាងក៏បាន និយាយបន្ថែមថា "ពួកយើងជា ក្រុមចម្រៀង 4minutes ដែលគ្រប់គ្នា បានស្គាល់ គឺមិនបាន កែសម្ផស្សនោះទេ"។
យ៉ាងណាមិញ ចំពោះចំនុចនេះ វាមិនទាន់មានភស្តុតាងជាក់លាក់នោះទេ ក្នុងការអះអាងថានាង បានកែសម្ផស្សមែន រឺមិនមែន។ ដូច្នេះ មានតែ ប្រិយមិត្តនោះទេ ជាអ្នកវិនិច្ឆ័យដោយខ្លួនឯង ថាតើនាងបានពិតជាកែសម្ផស្ស រឺក៏យ៉ាងណា ដោយតាមរយៈ មើលរូបថតកាល ពីមុនរបស់នាង នៅខាងក្រោម៖
រូបថតខាងឆ្វេងជា រូបពីមុន និងរូបថតខាងស្តាំ ជារូបបច្ចុប្បន្ន
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!