ម្តាយប្តឹង សមត្ថកិច្ចឲ្យ ចាប់​ខ្លួន​កូន​ប្រុស ​ពីបទប្រទូស ​កេរ្តិ៍ប្អូនស្រីបង្កើត​​

 
 

ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ត្រូវកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ បន្ទាប់ពីម្តាយប្តឹងឱ្យចាប់ខ្លួនយក មកធ្វើការអប់រំ ខណៈដែលបានធ្វើសកម្មភាព ប្រទូសកេរ្តិ៍(ប្រើម្រាមដៃដាក់ចូលប្រដាប់ភេទ) ប្អូនស្រីបង្កើតរបស់ខ្លួនកាល ពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ កន្លងមក ។

ប្រភពបានឱ្យដឹងថា ក្មេងប្រុសខាងលើឈ្មោះយន ចិន អាយុ១៥ឆ្នាំ និងប្អូនស្រីបង្កើតមានអាយុ៨ឆ្នាំ ទាំង២នាក់មានទីលំនៅ ក្នុងភូមិ-កើតហេតុខាងលើ ។

ប្រភពបន្តថា ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ ម្តាយពីទង្វើរបស់បងប្រុស ដែលបានចាប់រំលោភនាង ហើយត្រូវម្តាយរត់មកប្តឹង សមត្ថកិច្ចឱ្យចាប់ខ្លួនយកមកធ្វើការអប់រំ ប៉ុន្តែត្រូវបានព្រះរាជអាជ្ញាបញ្ជា ឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ នៅវេលាព្រឹកថ្ងៃទី១៨ មីនា ២០១៥ នេះ ក្មេងប្រុសជាប់ចោទត្រូវបាន នាំយកមកស្នងការដ្ឋានហើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម