ស្នងការ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច កំពុងស្រាវជ្រាវ ករណីលួចដុត រថយន្ដជនបរទេស

 
 

ព្រះសីហនុ ៖ ស្នងការ នគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ស៊ាន កុសល បាន ថ្លែងឱ្យដឹងថា ខណៈនេះ សមត្ថកិច្ចជំនាញ របស់លោកបាន នឹងកំពុងធ្វើការស្រាវជ្រាវ ករណីលួចដុត រថយន្ដជនជាតិទួកគី ដែលបានកើតឡើង កាលពីព្រឹកទាបភ្លឺថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង ខេត្ដ ព្រះសីហនុ ។

សូមបញ្ជាក់ថា ករណីលួច ដុតរថយន្ដជន ជាតិបរទេសខាងលើនេះ បានកើតឡើងជាថ្មី ម្ដងទៀត នៅក្នុងទឹកដី ខេត្ដទេសចរណ៍ជាប់ សមុទ្រមួយនេះ ប៉ុន្ដែសមត្ថកិច្ចពាក់ព័ន្ធមិន ទាន់អាចស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនបង្ក ពិតប្រាកដនោះឡើយ រហូតមកដល់ពេលនេះ ។

ប្រភពព័ត៌មានពី សមត្ថកិច្ច មូលដ្ឋានបាន ឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ រថយន្ដមួយគ្រឿង ម៉ាកមែកសឺដែស របស់បុរស ជនជាតិទួកគី ចតចោលនៅក្នុងដីឡូត៍ ផ្ទះជួល របស់ខ្លួន ត្រូវបានជន មិនស្គាល់ មុខលួចដុត ធ្វើឱ្យខូចខាត ប្រមាណ៣០ភាគរយ ក្រោយពីមានការ ជួយអន្ដរាគមន៍ ពីប្រជាពលរដ្ឋនៅក្បែរ ខាងដែលឃើញ ករណីនេះទាន់ពេលវេលា ។

ជុំវិញបញ្ហានេះ ស្នងការនគរបាល ខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ ស៊ាន កុសល បានបញ្ជាក់ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ថា នគរបាលជំនាញរបស់ លោកបាននឹង កំពុងបើកការស្រាវជ្រាវហើយ ដើម្បីរកមូលហេតុពិតប្រាកដ ចាត់វិធានការតាមផ្លូវច្បាប់ ។

សម្រាប់ខេត្ដទេសចរណ៍ នៅជាប់សមុទ្រ មួយនេះ ជនបរទេស ជាច្រើនជាតិសាសន៍ បានទៅបើកហាង និងរក ស៊ីជាហូរហែ ហើយពេលខ្លះ បានបង្កភាព អនាធិបតេយ្យ ជាច្រើនលើកច្រើនសា ដូចជា ការបាញ់បោះ និងការ វាតប់គ្នាជាដើម ដូច្នេះប្រជាពលរដ្ឋ នៅខេត្តមួយនេះសូមអំពាវនាវ និងទទូចហើយទទូចទៀត ដល់ សមត្ថកិច្ចពាក់ព័ន្ធ ទាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវបង្កើនល្បឿន និងបង្កើន ការយកចិត្តទុកដាក់ កាន់តែខ្លាំងដើម្បីទប់ស្កាត់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម