ក្មេងប្រុស អាយុ៧ឆ្នាំ សួរអ្វីដ៏ដឹង ប្រៀបបានដូចជា Google អីចឹងដែរ! (មានវីដេអូ)

 
 

ឥណ្ឌា៖ ក្មេងប្រុសម្នាក់ អាយុទើបតែ ៧ឆ្នាំសោះ អាចចាំព័ត៌មានលំអិត ទាក់ទងនឹង ចំនួនប្រជាជន  ផលិតផលក្នុងស្រុកសរុប ប្រាក់ចំនួល រូបិយប័ណ្ណ សាសនា វប្បធម៌ របស់ប្រទេសចំនួន ២១៣ បានយ៉ាងច្បាស់ ដោយគ្មានខុសត្រង់ណាបន្តិចឡើយ។

កុមារា Kautilya អាយុ ៧ឆ្នាំ ជាអ្នករស់នៅក្នុង ប្រទេសឥណ្ឌា ហើយជារៀងរាល់ថ្ងៃ ពេលទៅសាលាម្តងៗ គេតែងតែត្រូវក្មេងផ្សេងៗឯទៀត សួរសំនួរជាច្រើន និងអាចឆ្លើយបានមិនដែលខុសម្តងណាទេ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ នៅក្នុងការបង្ហាញខ្លួនមួយ លើកញ្ចក់ទូរទស្សន៍ Kautilya ត្រូវបានគេសួរអំពីផ្ទៃដី នៃទីក្រុង Vatican, ផលិតផលក្នុងស្រុកសរុប នៃចក្រភពអង់គ្លេស និងមានសំនួរជាច្រើនទៀត ដែលក្មេងប្រុសដ៏ឆ្លាតរូបនេះ អាចឆ្លើយបានដោយគ្មាន ការពិបាកបន្តិចឡើយ។  កុមារា Kautilya មានសមត្ថភាពពិសេស ក្នុងការចងចាំព័ត៌មានលំអិត នៃប្រទេសនិមួយៗ បានយ៉ាងច្បាស់ ដូច្នេះហើយទើបមនុស្សគ្រប់គ្នា បានដាក់ឈ្មោះហៅក្រៅឲ្យថាជា Google Boy។

Kautilya បាននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំពិតជាមានសំណាងណាស់ ដែលមានប៉ាម៉ាក់ និងលោកគ្រូអ្នកគ្រូដឹងថា ខ្ញុំមានសមត្ថភាពពិសេស ហើយថែមទាំងជួយខ្ញុំ អភិវឌ្ឍន៍វាឡើងបន្ថែមទៀត។ ជាងនេះទៅទៀត ខ្ញុំគ្មានមិត្តភក្តិច្រើន ក្នុងថ្នាក់ទេ នេះប្រហែលមកពីខ្ញុំ ចំលែកខុសគេ ចេះតែឆ្ងល់ពីអ្វីគ្រប់យ៉ាង ហើយមានតែលោកតាខ្ញុំម្នាក់ប៉ុណ្ណោះ ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់ខ្ញុំ»។

ចំនែកឯម្តាយឪពុករបស់ Kautilya បានឲ្យដឹងថា គាត់មានមោទនភាព ចំពោះសមត្ថភាពពិសេស របស់កូនគាត់ខ្លាំងណាស់។ ហើយសមត្ថភាពពិសេសនេះ គឺចាប់ផ្តើមឡើង នៅពេល ដែលកូនរបស់គាត់ ចំនាយពេលយ៉ាងច្រើន មើលសៀវភៅផែនទី និងសៀវភៅផ្សេងទៀត រួចក៏ចេះតែមានចំងល់ពីនេះពីនោះរហូត។ ពេលនោះដែរ ពួកគាត់ក៏បានឆ្លើយសំនួរ នូវអ្វីដែល Kautilya បានសួរ និងជួយឲ្យកូនរបស់គាត់ ចាប់ផ្តើមអភិវឌ្ឍខ្លួន បានយ៉ាងលឿន ចងចាំគ្រប់បែបយ៉ាង ដែលនេះ ធ្វើឲ្យមនុស្សរាល់គ្នា សឹងមិនជឿទៀតផង៕

ខាងក្រោមគឺជារូបភាពរបស់ក្មេងប្រុស  Kautilya ៖

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖ 


ប្រភព ៖ Odditycentral

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម