កីឡាប្រដាល់ម្នាក់ត្រូវចោរអារ កសម្លាប់ ប្លន់យកម៉ូតូ (មានវីដេអូ)
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពអារ កសម្លាប់ជនរងគ្រោះ រួចប្លន់យក ម៉ូតូដោយ សុវត្ថិភាព ខណៈពេល ជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យ ហៅឲ្យឌុបមក កន្លែងកើតហេតុ ហើយក៏ធ្វើ សកម្មភាពតែម្តង ។ហេតុការណ៍ នេះបានកើត ឡើងការវេលា ម៉ោង៩និង ៣០នាទីយប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ ជិតរោចក្រ ប្រាយស្កាយ ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះបានដាច់សសៃបំពង់ កដេកស្លាប់ក្នុងថ្លុកឈាម ត្រូវបានគេស្គាល់ ឈ្មោះធឿន វឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកីឡាប្រដាល់ និងរត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិកំពង់ ព្រះ ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះមិនដឹងដឹកជនសង្ស័យ ២នាក់មក ពីណានោះទេ ប៉ុន្តែមក ដល់កន្លែងកើត ហេតុមានស្ថាន ភាពស្ងាត់ ជនសង្ស័យជិះកណ្តាល បានផ្ងើយ ក ជន រងគ្រោះ ។ ហើយយក កូនកាំបិត ចុងស្រួចអារ ក បណ្តាល ឲ្យដួលម៉ូតូ ភ្លាមៗ នោះជនរងគ្រោះ ទាំងត្រដរខ្យល់ បានរត់គេច បានប្រមាណជាង២០០ ម៉ែត្រ ក៏ដាច់ខ្យល់ ស្លាប់ក្នុងថ្លុក ឈាមតែម្តង ។ចំណែក ជនសង្ស័យបាន លើកម៉ូតូ រួចជិះគេច ខ្លួនបាត់ដោយ សុវត្ថិភាពតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពឃើញ ស្បែកជើង ១គូ មួកសុវត្ថិភាព១ មួក១ មេសោរ១ និងកូនកាំបិត ចុងស្រួច១ ជាវត្ថុតាង ធ្វើឃាតជនរងគ្រោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!