យូរី បង្ហោះសារ ឆ្លើយតបទៅ ទស្សនិកជន ក្រោយពីរងការរិះគន់ ថាចម្លងក្បាច់រាំ និងបទភ្លេង ពីវៀតណាម
ក្រោយពីមានប្រតិកម្ម និងមតិរិះគន់ ជាច្រើន ទៅលើការសម្តែងក្បាច់រាំ របស់កញ្ញា យូរី តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ ថាបានចម្លងក្បាច់រាំនិងបទភ្លេង ពីវៀតណាម រួចមក កាលពីពេលកន្លងទៅនេះ កញ្ញាយូរី បានបង្ហោះសាររបស់នាងមួយ នៅលើហ្វេសប៊ុក ដើម្បីជាការឆ្លើយតប ទៅនឹងប្រតិកម្មរបស់មហាជន មកលើរូបនាង។
គួររំលឹកដែរថា វីដេអូឃ្លីបនៃក្បាច់រាំរបស់ កញ្ញាយូរី ត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត នៅលើ បណ្តាញសង្គមហ្វេសប៊ុក ក្រោយពីត្រូវបាន បណ្តាអ្នកប្រើប្រាស់ និងទំព័រ មួយចំនួន យកទៅ បង្ហោះចែកចាយ ក្នុងលក្ខណ:ចង់ប្រៀបធៀប រវាងក្បាច់រាំនិងបទភ្លេងរបស់នាង ជាមួយនឹង បទរបស់វៀតណាម ថាមានភាពដូចគ្នា ក្នុងន័យចង់សង្កត់ធ្ងន់ថា ជាការចម្លងពីបរទេស។
ចំពោះសារឆ្លើយតប របស់កញ្ញាយូរី វេបសាយខ្មែរឡូត សូមធ្វើការ ដកស្រង់ ទាំងស្រុង ដូចតទៅថា៖ «នាងខ្ញុំយូរី សូមអភ័យទោស ដល់ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់ ដែលយូរីបានយកបទ VN មក Cover កាលពីប្រគុំតន្រ្តី នៅខេត្តរតនៈគិរី ថ្ងៃមុន។ យូរីនិងក្រុមរាំ មិនបានគិតថា នឹងប៉ះពាល់ដល់បងប្អូន និងអ្នកគាំទ្រដល់ថ្នាក់នេះទេ យូរីគ្រាន់តែចង់សំដែង ជូនពុកម៉ែបងប្អូនទស្សនា ដូច្នេះហើយូរី គ្មានអ្វីក្រៅពី សុំអភ័យទោស ពីសំណាក់ពុកម៉ែបងប្អូន ទាំងអស់ ហើយក៏សុំអរគុណបងប្អូន មួយចំនួន ដែលបានរិះគន់យូរី ក្នុងន័យស្ថាបនា យូរីមិនចុះចាញ់ទេ យូរីនិងក្រុមរាំ Ninetailfox និងខំរិះរកអ្វីប្លែកៗ ដើម្បីបំរើអារម្មណ៏ ទស្សនិកជននិងអ្នកគាំទ្រទាំងអស់។ បើសិនមានត្រង់ណា មិនពេញចិត្ត យូរីរីករាយនិងទទួលស្ដាប់ គ្រប់ពាក្យរិះគន់ក្នុងន័យស្ថាបនារបស់អ្នកទាំងអស់គ្នា..មានអ្នកទាំងអស់គ្នា ទើបយូរីមានថ្ងៃនេះ .. គ្មានអ្វីក្រៅពីពាក្យ សុំអភ័យទោស ពីពុកម៉ែបងប្អូនទេ ជាចុងក្រោយ សុំអរគុណដល់ ប្អូនៗ ក្រុមរាំ និងអ្នកគាំទ្រដែលតែងតែ លើកទឹកចិត្ត ផ្ដល់ជាកំលាំងចិត្ត ដល់យូរី ...សង្ឃឹមពុកម៉ែបងប្អូននិងយល់»។
ក្រោយពីបានអាន នូវសាររបស់ កញ្ញាយូរី រួច តើប្រិយមិត្ត មានគំនិតយោបល់ ឬមតិស្ថាបនា ណាខ្លះដែរទេ?
ប្រភពពីហ្វេសប៊ុកយូរី
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!