ឆន សុវណ្ណារាជ មុខជំនួញមិនកាក់កប ដូចអាជីពសិល្បៈ
នំពេញ៖ តារាចម្រៀងប្រុសស្រី ល្បីៗជាច្រើនដួង ក្នុងប្រទេសកម្ពុជា ភាគច្រើនតែងតែប្រកបអាជីវកម្មផ្សេងៗ ក្រៅពីអាជីពសិល្បៈ រួមមាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងតារាល្បីៗមួយចំនួនទៀត ដែលមានអាជីវកម្មរកស៊ីផ្ទាល់ខ្លួន បន្ថែមលើអាជីពសិល្បៈ ដ៏ជោគជ័យ ។ ប៉ុន្តែក្នុងនោះគេសង្កេតឃើញ តារាចម្រៀងប្រុសជើងខ្លាំង របស់ផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ ខណៈកំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំងក្លា បែរមកមើលមុខជំនួញរកស៊ីវិញ ហាក់មិនកាក់កប និងជួបភាពជោគជ័យដូចអាជីពចម្រៀងឡើយ ។
បន្ទាប់ពីបានឈានជើង ចូលក្នុងផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ។តារារូបនេះ ក៏បានបើកហាងកាត់ដេរ សម្លៀកបំពាក់ បុរសនារី ពេលដំណើរការដំបូង ហាងរបស់លោក ទទួលការពេញនិយមខ្លាំងណាស់ កាត់ស្ទើរតែ មិនទាន់ទៀតផង ។ បន្ទាប់ពីជោគជ័យ ក្នុងការបើកហាងកាត់ដេរសម្លៀកបំពាក់ លោកក៏បន្តបើកហាង ថតរូបមួយកន្លែង ខាងក្រោយសណ្ឋាគារ អ៊ិនធើកង់ទីណង់តាល់។ តែអាជីវកម្មនោះ ដំណើរការមិនបានប៉ុន្មានផង ក៏ត្រូវបានលោកសេង(លក់)ហាងថតរូបនោះ ឲ្យទៅអ្នកផ្សេងបន្តទៀត ទាំងមិនដឹងមូលេហតុ ។ ក្រោយសេងហាងថតរូប មិនបានប៉ុន្មាន ឆន សុវណ្ណារាជ ក៏បើកជាហាងលក់អាហារ នៅទួលគោក តែហាងលក់អាហារនោះ ក៏ត្រូវបានបិទរួចជាស្ថាពរហើយដែរ ។
មួយរយៈចុងក្រោយ គេសង្កេតឃើញថា អាជីពចម្រៀង របស់តារាចម្រៀង ឆន សុវណ្ណារាជ ពិតជាជោគជ័យខ្លាំងណាស់ ម្យ៉ាងលោកទើបតែទទួលបានតំណែង ជាអ្នកបង្ហាត់បេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង ដ៏ល្បីរបស់ពិភពលោក "The Voice" ដែលតាមបណ្ដាប្រទេសធំៗ ទាល់តែអ្នកចម្រៀងល្បី នឹងមានសមត្ថភាពពិតប្រាកដ ទើបអាចទទួលយក តំណែងនេះបាន ។
រីឯការប្រគំតន្រ្តី តាមខេត្តវិញ ឆន សុវណ្ណារាជ ក៏ជាប់រវល់មិនដាច់ដែរ តែរឿងរកស៊ីរបស់លោក ត្រូវបានគេនិយាយថា មិនសូវជោគជ័យ ដូចអាជីពចម្រៀងទេ ។ ជាក់ស្ដែងលោកបាន បិទហាងជាបន្តបន្ទាប់ ។ ថ្មីៗនេះប្រភពមួយ បាននិយាយថា សូម្បីតែហាងកាត់ដេរ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ទេពផន នោះក៏កំពុងតែរងហានិភ័យផងដែរ ព្រោះហាក់ស្ងប់ស្ងាត់ខ្លាំង ផ្ទុយពីការបើកលើកដំបូង តែពេលនេះមិនសូវមាន អតិថិជនច្រើនដូចមុន។ ម្យ៉ាងរដូវនេះ ជិតផុតរដូវកាលកម្មវិធីមង្គលហើយ ធ្វើឲ្យការកាត់ដេរមានភាពរង្វើលៗ។
លោក ឆន សុវណ្ណារាជ តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស មិនទាន់អាចទាក់ទងបំភ្លឺបានទេ នៅពេលនេះ ជុំវិញនឹងហានិភ័យ ក្នុងមុខរបរចុងក្រោយនេះ ៕
ប្រភព Lookingtoday
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!