បុរស​បរទេសម្នាក់​ស្រវឹងស្រា ចុះមុជទឹកលង់ស្លាប់​នៅឆ្នេរអូរត្រេះ១​

 
 

ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរចូលទឹកលង់ស្លាប់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី ១៦ មីនា ២០១៥ ស្ថិតតាមបណ្តោយ ឆ្នេរអូរត្រេះ១ ត្រង់ចំណុចហាង វ៉ាន់ នី ក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះGRIGAS RIMANTAS ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិលិត ធូនៀ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលម្តុំក្បែរកន្លែងកើតហេតុ ។

ប្រភពបន្តថា ជនរងគ្រោះដោយសារតែស្រវឹងខ្លាំងពេក ព្រោះនៅមុនកើតហេតុ ជនបរទេសរួមជាមួយ មិត្ត ជាច្រើននាក់ទៀត បានអង្គុយ ផឹកស្រារហូតទល់ ភ្លឺ និងបន្តផឹករហូតដល់ព្រឹក ។ ដោយឡែកបើយោង តាមប្រភពពីសាក្សីឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ មាន ជនបរទេស មួយក្រុម មានស្រី មានប្រុស អង្គុយផឹកស៊ី ចាប់តាំងពីយប់រហូត ដល់វេលារសៀល ។ នៅមុនកើតហេតុ ក្រុមជន បរទេសនោះ អ្នកខ្លះបានផឹក បណ្តើរនៅលើឆ្នេរ ឯអ្នកខ្លះទៀត បានចុះងូតទឹក ក្នុងនោះមានជនរងគ្រោះផងដែរ កំពុងតែសប្បាយស្រាប់ តែគេបានឃើញ ជនបរទេសដែលជាមិត្តភ័ត្រ មានស្រីមានប្រុសស្រែកឡូឡា ដោយបានស្រង់ ជនរងគ្រោះពីក្នុងទឹក ដោយពុំអនុញ្ញាត ឱ្យអ្នកផ្សេងចូល ជិត នោះទេ ហើយបានយកតុ និងឆត្រមកបាំងជុំវិញជនរងគ្រោះ រួចចាប់ផ្តើមសង្គ្រោះដោយសង្កត់ទ្រូង។

បច្ចុប្បន្នសព ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យមិត្តភក្តិយកទៅរក្សាទុកនៅក្នុងមន្ទី ពេទ្យបង្អែកចំការចេក រង់ចាំស្ថានទូតមកទទួល យកទៅចាត់ ចែង បន្ត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម