{Update} លោក អ៊ុក សំណាង ស្នងការខេត្តតាកែវ ព្រមានចាប់មន្រ្តី នគរបាលពាក់ ស័កិ្ត៣ និងបក្ខពួក ដែលប្រើអំពើ ហិង្សា លើស្រ្តីម្នាក់

 
 

តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងរបស់លោក បានចុះស្រាវជ្រាវ នៅកន្លែងកើតហេតុភ្លាមៗ ដើម្បីរកមូលហេតុ នៃការវាយធ្វើបាប លើស្រ្តីយ៉ាងព្រៃផ្សៃ ហើយលោកបាន បញ្ជាក់ថា នឹងចាប់មន្រ្តី នគរបាលស័កិ្ត៣ និងបងប្អូន ៣នាក់ទៀត ដែលបាន វាយធ្វើបាបស្រ្តី ប្រសិនបើ រកឃើញការពិត ។

បន្ទាប់ពីមានការ ចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងមន្រ្តី នគរបាលស័កិ្ត៣ម្នាក់ រួមនិងបងប្អូន ៣នាក់ ព្រួតវាយធ្វើបាបស្រ្តី ម្នាក់យ៉ាង សាហាវព្រៃផ្សៃ នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ រួចមកនោះ លោកស្នងការខេត្ត បានបញ្ជាឲ្យលោក យ៉ុង ញីវ ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅកាន់កន្លែង កើតហេតុភ្លាមៗ និងបានប្រមូលភស្តុតាង សាកសួរប្រជាពលរដ្ឋ និងសាក្សី ដែលឃើញ ហេតុការណ៍ ដើម្បីស្វែងរករឿងរ៉ាវ នៃការប្រើអំពើហឹង្សា។

គួរបញ្ជាក់ថា ស្រ្តីម្នាក់ត្រូវបានមន្រ្តី នគបាលខេត្តតាកែវ ពាក់សក្តិបីម្នាក់ រួមនិងបងប្អូន ៣នាក់ផ្សេងទៀត បានព្រួតគ្នាប្រើ អំពើហិង្សា យ៉ាងសាហាវព្រៃផ្សៃ ដោយយកខ្សែគោ ចងដៃ និងវ៉ៃរហូតទាល់តែ សន្លប់ស្ដូកស្ដឹង ។

ហេតុការណ៍នៃ ការប្រើអំពើហិង្សានេះ បានកើតឡើងកាលពី ថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីស្រ្តី រងគ្រោះឈ្មោះ អេង វិបុល អាយុ៣៧ឆ្នាំ បានរារាំងបុរស ៤នាក់បងប្អូន ខាងលើមិនឲ្យរុះរើផ្ទះ នៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលផ្ទះនេះ គាត់បានរស់នៅជាង ៣០ឆ្នាំមកហើយ។

ស្រ្តីរងគ្រោះបានថ្លែង ប្រាប់ឲ្យដឹងថា ការនាំគ្នាមករុះរើ ផ្ទះរបស់គាត់ គឺពុំមានការជូន ដំណឹងពីអាជ្ញាធរដែនដី ឬតុលាការនោះទេ ពោលគឺជន ដៃដល់ទាំង ៤នាក់ បងប្អូនដែលក្នុង ចំណោមពួកគេ ទាំងអស់នោះ មានម្នាក់ឈ្មោះ ខាត់ ចន្ធី មានតួនាទីជា នគរបាល ពាក់សក្តិ៣ នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បាននាំគ្នាយកខ្សែគោ មកចងគាត់ហើយ បានវ៉ៃគាត់ រហូតដល់សន្លប់ និងបានរុះរើផ្ទះ គាត់ឡើងខ្ទេចខ្ទី ព្រមទាំងបាន បាត់បង់ទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់មួយ ចំនួនធំ ថែមទៀតផង។

ចំណែកលោក អ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវ បានប្រាប់ឲ្យ ជនរងគ្រោះមក ដាក់ពាក្យបណ្ដឹង នៅការរិយាល័យ បុគ្គលិក នៃស្នងការដ្ឋាន នគបាលខេត្តតាកែវ ហើយសមត្ថកិច្ច និងចាត់វិធានការ ដោយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់។

ប្រជាពលរដ្ឋដែលបាន ឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលដែល ជនដៃដល់ ប្រើអំពើហឹង្សាដាក់ ស្រ្តីជនរងគ្រោះ និងបាននាំគ្នារុះរើផ្ទះ គេឃើញកម្លាំង នគបាលប៉ុស្តិ៍ សង្កាត់រកាក្រៅ២ រួមនឹងលោក មេប៉ុស្តិ៍រកាក្រៅ អ៊ូច ថុល ក៏បានមកដល់ ក៏ប៉ុន្តែលោកម៉េប៉ុស្តិ៍ មិនបានឃាត់ ជនដៃដល់មិនឲ្យ ប្រើអំពើហិង្សា លើស្រ្តីជនរងគ្រោះ នោះទេ។

ពោលគឺគ្រាន់តែ មកមើលមួយភ្លែត ក៏ចេញទៅវិញបាត់ ដោយទុកឲ្យជនដៃដល់ ធ្វើអំពើរំលោភច្បាប់ យ៉ាងអាក្រក់ ជាទីបំផុត។
ពាក់ព័ន្ធទៅនឹង ការប្រើអំពើ ហិង្សានេះ ស្រ្តីរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹង នៅតុលាការ ខេត្តតាកែវ ដោយប្ដឹងឈ្មោះ ខាត់ ចន្ធី ជាមន្រ្តីនគរបាល ខេត្តតាកែវ និងឈ្មោះ ខាត់ ចន្ថា ជាគ្រូពេទ្យ ព្រមទាំងបក្ខពួកពីរ នាក់ទៀត ដែលបានប្រើអំពើ ហឹង្សាមកលើ កូនស្រីរបស់គាត់ ដោយយកខ្សែគោ ចងស្លាបសេក និងវាយដំយ៉ាង សាហាវយង់ឃ្នង។

ជនរងគ្រោះសូម សំណូមពរឲ្យ លោកស្រីប្រធាន សាលាដំបូង ខេត្តតាកែវ មេត្តារកយុត្តធម៌ និងផ្ដន្ទាទោស ជនដៃដល់ ទៅតាមច្បាប់ផងដែរ។ ពាក់ព័ន្ធទៅនឹងការ ចោទប្រកាន់នេះ លោក ខាត់ ចន្ធី មន្រ្តីនគរបាល ខេត្តតាកែវ មិនអាចសុំការ បំភ្លឺបានទេ នៅថ្ងៃនេះ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម