រថយន្តដឹកផ្លែឈើ នឹងរថយន្តឆ្លាម បុកគ្នា ស្លាប់ស្រ្តីម្នាក់ និងរងរបួស

 
 

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានបង្កឡើង កាលពីវេលាម៉ោង ១៩និង២០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំនុចភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងរថយន្ត ពីរគ្រឿង បើកបញ្រ្ចាសទិស បានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ ផ្លោងចេញពីរថយន្ត ស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយមនុស្សជា ច្រើននាក់ ទៀតរងរបួស ធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅ ជួយសង្គ្រោះ ។

នគរបាលមូលដ្ឋាន បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កាមរីស៊េរី៩៣ ចង្កូតស្តាំ ដឹកផ្លែឈើ ពាក់ស្លាកលេខ សៀមរាប 2A-2806 បើកបរ ដោយយុវជនឈ្មោះ មឿន សាម៉េត អាយុ២៨ឆ្នាំ ក្រោយកើតហេតុរង របួសធ្ងន់ រីឯស្ត្រីម្នាក់ ដែលរួមដំណើរជាមួយ ឈ្មោះ ឃួន កល្យាណ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ និងពីរនាក់ទៀត រស់នៅក្នុង ខេត្តសៀមរាប។

ចំណែករថយន្តឆ្លាម ពាក់ស្លាកលេខ បន្ទាយមានជ័យ 4372 បើកបរដោយឈ្មោះ ក្រត ដឹកអ្នកដំណើរ ៣នាក់ រងរបួសធ្ងន់ អ្នកទាំងអស់គ្នា ហើយរស់នៅក្នុង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានធ្វើការសន្និដ្ឋាន ជំហានដំបូងថា រថយន្តពីរ បើកបរខ្វះការ ប្រុងប្រយត្ន័ លើសល្បឿនកំណត់ ជែងក្នុងស្ថានភាព ចង្អៀត ។ ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចស្ទូច យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម