នារីៗក្នុង ប្រទេសថៃ អាចជាប់ ពន្ធនាគារ ព្រោះរឿង ថតរូបបញ្ចេញ សាច់សុដន់ ផ្នែកខាងក្រោម

 
 

ថៃ៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ ប្រទេសថៃ បានចេញសេចក្តី ព្រមានទៅដល់ នារីទាំង ឡាយណាដែល បានថតរូបបញ្ចេញ ផ្នែកខាងក្រោម នៃសុដន់របស់ពួកគេ ដោយបានបញ្ជាក់ថា ពួកគេនឹងអាច ប្រឈមមុខ ជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ ដោយសារការ ថតរូបបែបនោះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា អំឡុងពេលចុងក្រោយនេះ ការថតរូបដែល បង្ហាញពីសាច់ សុដន់មួយ កំណាត់ក្រោម ត្រូវបានបង្ហោះ ក្នុងបណ្តាញសង្គម យ៉ាងព្រោងព្រាត ហើយវាក៏ កំពុងតែពេញនិយម សម្រាប់នារី ជាច្រើនក្នុងប្រទេស មួយនេះផងដែរ ដែលបានធ្វើឲ្យ មានការភ្ញាក់ផ្អើល និងរិះគន់ ពីសំណាក់មហាជន ជាច្រើន។


រូបភាពបង្ហាញ ពីការថតបង្ហាញ សាច់សុដន់ ផ្នែកខាងក្រោម ដែលកំពុងតែ បង្កឲ្យមាន ការរិះគន់ យ៉ាងច្រើន ពីប្រជាជនថៃ

យ៉ាងណាមិញ នៅថ្ងៃនេះ រដ្ឋាភិបាលយោធា របស់ប្រទេសថៃ បានចាត់ទុកថា ទង្វើនៃការ ថតរូបបែបនេះ គឺជារឿងមិន សមរម្យមួយ និងព្រមទាំង បានប្រកាសថា នឹងមានការ ចាប់ខ្លួននារី ទាំងឡាយណា ដែលបានថតរូប បញ្ចេញសុដន់ មួយកំណាត់ក្រោម នោះមកកាត់ទោស ក្រោមច្បាប់ព្រហ្មទណ្ឌ នៃផ្នែកវិទ្យាសាស្ត្រ កុំព្យូទ័ររបស់ ប្រទេសនេះ យ៉ាងតឹងរ៉ឹង បំផុត។

លោក Anandha Chouchoti អ្នកនាំពាក្យ ឲ្យក្រសួងវប្បធម៌ របស់ប្រទេសថៃ បាននិយាយថា “នារីទាំងនោះ បានថតរូប បង្ហាញផ្នែក ខាងក្រោមនៃ សុដន់តែមិនបាន បង្ហាញមុខពួកគេ នោះទេដូច្នេះ អ្នកផ្សេងទៀត មិនបានដឹងថា តើនោះគឺជា រូបរបស់អ្នកណាឡើយ ដែលនេះវា បានជំរុញឲ្យ នារីឯទៀត ធ្វើតាម។ ដូច្នេះពួកយើង មានតែប្រឹងប្រែង ហាមឃាត់ និងព្រមាន ទៅដល់នារី ទាំងអស់កុំឲ្យ ធ្វើបែបនេះទៀត ព្រោះថាវាជា ទង្វើមិនសមរម្យ យ៉ាងខ្លាំងមួយ”។

យ៉ាងណាមិញ លោក Anandha បានបញ្ជាក់ បន្ថែមទៀតថា “ខ្ញុំសុំមិនបង្ហាញ អំពីវិធីដែល រដ្ឋាភិបាលអាច រកឃើញថាតើ អ្នកណាដែល បានថតបែបនេះខ្លះ ហើយរូបថតនោះ ជារបស់អ្នកណាខ្លះ តែខ្ញុំអាច ប្រាប់បានថា អ្នកដែលធ្វើ ទង្វើដ៏មិន សមរម្យនេះ អាចនឹងជាប់ ពន្ធនាគារ ចាប់ពី៥ឆ្នាំ ឡើងទៅ”។

គួរបញ្ជាក់ផងដែរថា ការថតរូប បញ្ចេញសាច់ ខាងក្រោមនៃ សុដន់ ត្រូវបានសាធារណជន ទូទៅធ្វើការ រិះគន់យ៉ាងចាស់ដៃ និងបានចាត់ទុកថា ទង្វើនេះគឺ ជាការចម្លង វប្បធម៍ពីបរទេស ហើយវាបាន ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ តម្លៃនៃប្រពៃណី និងទំនៀមទំលាប់ របស់ប្រទេសថៃ ជាខ្លាំងផងដែរ៕


ការស្លៀកពាក់ និងថតរូប បញ្ចេញផ្នែក ខាងក្រោមនៃ សុដន់របស់ តារាបរទេស

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម