ចោរ​ថ្លើម ធំ​ប្លន់​ម៉ូតូ ​២​គ្រឿង​នៅ​ ក្បែរ​ប៉ុស្តិ៍ ​បឹង​ព្រលឹត (មានវីដេអូ)

 
 

រាជធានីភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធ៤នាក់ បានធ្វើសកម្មភាពភ្ជង់ស្ត្រីរងគ្រោះ រួចប្លន់យកម៉ូតូស្គុពីចំនួន២ គ្រឿងក្នុងពេលតែមួយ បានដោយមិនរំខានសមត្ថកិច្ច នៅពេលដែលជនរងគ្រោះ ចេញពីជប់ លៀង រួចជូនមិត្តភក្តិទៅផ្ទះ ជិតកន្លែងកើតហេតុ ខណៈពេលដែល ក្រុម ចោរបានធ្វើសកម្មភាពប្រមាណ ៥០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស បឹងព្រលឹតតែប៉ុណ្ណោះ ដោយក្រុមចោរមានកាំភ្លើង ខ្លីមិនស្គាល់ម៉ាកចំនួន ២ដើម ជិះម៉ូតូ២ គ្រឿងចេញធ្វើ សកម្មភាពផងដែរ ។ ហេតុការណ៍ប្លន់ដោយសុវត្ថិភាព នេះបានកើតឡើងនៅវេលា ម៉ោង២និង ៣០ នាទីទាប់ភ្លឺ ឈានចូលថ្ងៃ ទី ១៧ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ១៤១ មុខផ្ទះលេខ៧១ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ជាមួយគ្នានោះ ដែរអ្នកភូមិក៏បានឲ្យដឹងផងដែរថា គាត់មានការព្រួយបារម្ភ ពីសន្តិសុខសុវត្ថិភាពជាខ្លាំង ខណៈមួយរយៈចុងក្រោយ នេះពួកក្រុមងងឹតបាន ចេញធ្វើសកម្មភាពឆក់ លួច ប្លន់ស្ទើររាល់យប់ នៅក្នុងទឹកដីខណ្ឌ៧មករា តាំងពីលោកអធិការប៉ូលិស ខណ្ឌបានប្តូរថ្មីមកដូច ជាមិនសូវបង្ក្រាប បានពួកក្រុមងងឹតនោះទេ នៅពេលខណ្ឌ៧មករាតូច តែសំបូរទៅដោយល្បែង ស៊ីសងគ្រប់ប្រភេទនេះជាមូលហេតុ ធ្វើឲ្យសំបូរទៅដោយ ក្រុមចោរបែបនេះ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម