តារាចម្រៀងស្រី ជាមេប្រយោគ ក្នុងកម្មវិធី X Factor ត្រូវបានបញ្ចេញចេញពីការងារ ក្រោយពីតិះដៀល បេក្ខជនម្នាក់ (មានវីដេអូ)

 
 

នូវែលសេឡង់៖ កម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញមួយ ហៅថា X Factor ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ តាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក ហើយក្នុងនោះដែរ ប្រទេសនូវែលសេឡង់ ក៏បាននាំយកកម្មវិធីនេះ សំរាប់ផ្តល់ជាឱកាស ដល់បេក្ខជន-បេក្ខនារី របស់ប្រទេសខ្លួន បញ្ចេញសមត្ថភាពច្រៀង ដើម្បីក្លាយខ្លួនជាតារាផងដែរ។

តាំងពីមានកម្មវិធីនេះមក មិនធ្លាប់ដែលមាន ការបឈ្ឍប់ការងារ របស់គណ:មេប្រយោគ ទាំងកណ្តាលទីឡើយ ត្បិតអ្វីតែប្រទេសនូវែលសេឡង់ បែរជាថ្មីៗនេះ ម្ចាស់កម្មវិធី បានប្រតិកម្មយ៉ាងខ្លាំង រហូតឈានដល់ ការបណ្តេញតារា ២ដួង ជាប្តី-ប្រពន្ធ ចេញពីតួនាទីមេប្រយោគ នៅក្នុងកម្មវិធី X Factor ឆ្នាំ២០១៥ របស់ប្រទេសនេះ។

តារាចម្រៀងស្រី វ័យ២៨ឆ្នាំ នាង Natalia Kills បានទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយពីនិយាយ តិះដៀល ទៅលើបេក្ខជនម្នាក់ យ៉ាងចាស់ដៃ នៅក្នុងកម្មវិធី X Factor ថារូបគេ បានលួចចម្លងស្ទាយស្លៀកពាក់ ពីប្តីរបស់នាង លោក Willy Moon និងមិនចេះរកអ្វីដែលថ្មីដោយខ្លួនឯង ថែមទៀត។ ក្នុងពេលនោះដែរ នាងបានលើកឡើងអំពី ទស្សន:ផ្ទាល់ខ្លួន ទៅលើការមិនពេញចិត្ត ដែលបេក្ខជនរូបនេះ មិនគោរពទៅលើ កម្មសិទ្ធបញ្ញា និងភាពច្នៃប្រឌិត ហើយរូបនាងពិតជា ស្អប់ខ្លាំងណាស់ ចំពោះអ្នកដែលលួចចម្លងតាមប្តីរបស់នាង នេះបើយោងទៅតាមខ្លឹមសារ នៃសម្តីរបស់នាង និយាយនៅក្នុងកម្មវិធី X Factor នៅចំពោះមុខ បេក្ខជនម្នាក់នោះ។

សម្តីរិះគន់ធ្ងន់ៗនេះហើយ ជាហេតុបង្កឲ្យកើតមាន ការមិនពេញចិត្ត ពីសំណាក់អ្នកទស្សនា ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ បណ្តាញសង្គម Twitter បានធ្វើការបង្ហោះរូបភាពប្រៀបធៀប ឌឺដង ទៅឲ្យតារាស្រីនូវែលសេឡង់ រូបនេះ ក្នុងន័យ ចង់ឲ្យគេឯងដឹងថា រូបនាង (Natalia) ក៏ជាអ្នកចម្លងស្ទាយ ពីតារាផ្សេងដូចតែគ្នាដែរ ដោយក្នុងនោះ គេអាចឃើញមានដូចជា តារាចម្រៀងស្រី Jessie J និង Lady Gaga ជាដើម ដែលសុទ្ធសឹងតែមានស្ទាយ ប្រហាក់ប្រហែលគ្នា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តខ្មែរឡូត មកទស្សនាវីដេអូឃ្លីបខាងក្រោម និងជួយផ្តល់ជាមតិទៅមើល ថាតើសម្តីរបស់នាង អាចទទួលយកបាន ឬពិតជាហួសហេតុមែន?


តារាចម្រៀង Natalia Kills


លោក Willy Moon

ខាងក្រោមជា ការបង្ហោះឌឺដង នៅលើបណ្តាញសង្គម៖










ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម