ទៀតហើយ! ក្រុម IS ចាប់មនុស្ស ៣នាក់យក មកកាត់ក្បាល ទាំងកណ្តាលវាល នៅប្រទេស អ៊ីរ៉ាក់

 
 

អ៊ីរ៉ាក់៖ រូបថតជាច្រើនសន្លឹក ដែលបង្ហាញពី ទង្វើដ៏ព្រៃផ្សៃ របស់ក្រុម ឥស្លាមជ្រុលនិយម IS បានកំពុងតែ ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ទៀតហើយបន្ទាប់ ពីមានបុរស៣នាក់ ត្រូវបានក្រុមនេះ ធ្វើការកាត់ក្បាល នៅទីសាធារណៈ ក្រោមក្រសែភ្នែករបស់ មនុស្សជាច្រើននាក់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ អមនុស្សធម៌ មួយនេះកើតឡើង នៅក្នុងខេត្ត Nineveh នៃប្រទេស អ៊ីរ៉ាក់ ដែលសកម្មភាព នេះត្រូវបាន ថតជារូបភាព ជាច្រើនសន្លឹក និងបានបង្ហាញអំពី ទិដ្ឋភាពនៃ បុរស៣នាក់ ត្រូវបានគេចាប់ចង បិទភ្នែក និងបង្ខំឲ្យ លុតជង្គង់ នៅកណ្តាលផ្លូវ សាធារណៈ ក្រោយមកទើប មានបុរសបិទមុខម្នាក់ កាន់ដាវដ៏វែង រួចធ្វើការ កាត់ក្បាលពួកគេ ម្តងម្នាក់ៗ ទាំងដែលឈាម នៅជាប់នឹងដាវ ហូរយ៉ាងកក្លាក់។

មូលហេតុដែល នាំឲ្យមានការ ប្រហារជីវិត ទៅលើបុរស ទាំង៣នេះ យ៉ាងព្រៃផ្សៃ ត្រូវបានបញ្ជាក់ ឲ្យដឹងតាមរយៈ ការអានសារដ៏ខ្លី របស់បុរស ចំណាស់ម្នាក់ដែល បានអះអាងថា ពួកគេទាំង៣នេះ គឺបានប្រព្រឹត្តខុស និងបានមើលងាយ មកដល់សាសនា ដោយក្នុងនោះ មាន២នាក់ បានស្រលាញ់ និងធ្វើសកម្មភាព នែបនិត្យកាយ រវាងមនុស្ស ដែលមានភេទដូចគ្នា ហើយម្នាក់ទៀត បាននិយាយស្តី មើលងាយចំពោះ ព្រះនិងវត្ថុសក្តិសិទ្ធ របស់សាសនា មួយនេះ។

យ៉ាងណាមិញ រូបភាពដែល បង្ហាញអំពី សកម្មភាពកាត់ក្បាល ស្រស់ៗទៅលើ មនុស្សទាំងនោះ មិនត្រូវបាន ទម្លាយជា សាធារណៈនោះទេ ព្រោះថាវាបាន បង្កប់នូវ សកម្មភាពព្រៃផ្សៃ ខ្លាំងពេក។ នេះក៏ជាទង្វើ មួយនៅក្នុង ចំណោមទង្វើ ដ៏អមនុស្សធម៌ ជាច្រើនទៀត របស់ក្រុម ឥស្លាមជ្រុលនិយម ISIS ឬក៏ IS ដែលបានសម្លាប់ ទៅដល់មនុស្ស ដែលប្រឆាំង និងមិនគោរព ទៅដល់ សាសនារបស់ ពួកគេ៕

រូបភាពនៃ សកម្មភាព របស់ក្រុម IS ក្នុងការប្រហារជីវិត ដោយកាត់ក្បាល ចំពោះបុរស ៣នាក់ទាំង កណ្តាលវាល៖





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម