ស្ពានអ្នកលឿង នឹងដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការថ្ងៃ ៦មេសា
ភ្នំពេញ ៖ ក្នុងដំណើរបំពេញ ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ នៅប្រទេសជប៉ុន សម្តចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល កម្ពុជាបានថ្លែង ឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ស្ពានអ្នកលឿង ឬហៅថា ស្ពានស៊ូបាសា ដែលជាជំនួយ របស់រដ្ឋាភិបាល ជប៉ុន នោះនឹងដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ មុនចូលឆ្នាំខ្មែរ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ។
ក្នុងដំណើរទៅ ប្រទេសជប៉ុន ក្នុងពិធីពិសា ភោជនាអាហារសាមគ្គីភាព រវាងសម្តេចតេជោ និងលោក ស៊ិនហ្សូ អាបេ សម្តេចក៏បាន ចាត់ទុកថានេះគឺ ជាឱកាសដ៏ល្អ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ និងទំនាក់ទំនង នៃប្រទេសទាំងពីរ ឲ្យកាន់តែឈាន ដល់ចំណុចកំពូល ថ្មីទៀត។
សម្តេចតេជោ មានប្រសាសន៍ បន្តថា នៅថ្ងៃទី៦ ខែមេសាខាងមុខ ដោយបានការឯកភាព ពីភាគីជប៉ុន កម្ពុជា និងសម្ភោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ស្ពានអ្នកលឿង ដែលត្រូវបាន ប្រសិទ្ធនាមថា ស្ពានស៊ូ បាសា ជាចំណងដៃដ៏ ពិសិដ្ឋរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីឲ្យប្រជាពលរដ្ឋ កម្ពុជា បានប្រើប្រាស់នៅមុន ពិធីបុណ្យ ចូលឆ្នាំខ្មែរចូលមកដល់ ដែលនោះគឺ ជាតំណាង ជាក់ស្តែងនៃ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ។
លោក អាបេ បានស្វាគមន៍ចំពោះ ការដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ស្ពានអ្នកលឿង និងថ្លែងអំណរគុណជូន ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ រូបសញ្ញាស្ពាន គីហ្សូណា និងស្ពានអ្នកលឿងហៅ ស្ពានស៊ូបាសា ទៅក្នុង ក្រដាសប្រាក់ ៥០០រៀល ដែលជារូបិយបណ្ណថ្មី របស់កម្ពុជា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!