សមត្ថកិច្ចបញ្ជូនក្រុមជើងខ្លាំងប្រចាំស្រុករតនមណ្ឌល៤នាក់ទៅតុលាការ
ខេត្តបាត់ដំបង ៖ ក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលសមត្ថកិច្ច ចាត់ទុកថា ជាក្រុមជើងខ្លាំង ប្រចាំស្រុក រតនមណ្ឌល ត្រូវបានបញ្ជូន ទៅតុលាការហើយ នៅព្រឹកថ្ងៃទី១៦ មីនា បន្ទាប់ពីត្រូវឃាត់ខ្លួន ក្នុងអំពើហិង្សា ដ៏កំរោលមួយ កាលពីថ្ងៃសៅរ៏ ចុងសប្ដាហ៏មុន នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។
មន្ត្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល និយាយថា ក្រុមក្មេងទំនើង ទាំង៤នាក់នោះ ត្រូវកម្លាំងអធិការដ្ធាន នគរបាលស្រុក រតនមណ្ឌល ឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១៤ មីនា នៅចំណុចភូមិ ឃុំខាងលើ បន្ទាប់ពីក្រុមនេះ ប្រដាប់ដោយ កាំបិត និងដុំថ្ម ដេញកាប់ និងគប់ ទៅលើភាគីម្ខាងទៀត ដែលកំពុងធ្វើដំណើរ តាមដងផ្លូវ។
ជើងខ្លាំង ទាំង៤នាក់មាន ១-ឈ្មោះរូន សេត អាយុ១៧ឆ្នាំ ២-ឈ្មោះធី វណ្ណា អាយុ១៧ឆ្នាំ ៣-ឈ្មោះហ៊ាន ស៊ីខួច អាយុ១៨ឆ្នាំ និង៤-ឈ្មោះរស់ គឹមភត្រា អាយុ១៩ឆ្នាំ រីឯម្នាក់ទៀត ឈ្មោះហូត ចាន់រស្មី អាយុ១៧ឆ្នាំ បានរត់រួច។ ជាមួយនឹង ការឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ច បានដកហូត ដាវសាំម៉ូរៃ ១ដើម កាំបិតខ្វែវ ១ដើម និងច្រវាក់ ១ខ្សែ ដែលក្រុមនេះ ប្រើជាអាវុធ ប្រយុទ្ធទៅលើ ភាគីម្ខាងទៀត។
ជនរងគ្រោះម្នាក់ ក្នុងចំណោម ១០នាក់ ឈ្មោះម៉ាន ហាន់ណាហ្វី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិនរា ឃុំនរា ស្រុកសង្កែ បាននិយាយថា នៅថ្ងៃកើតហេតុនោះ ពួកខ្លួនបាននាំគ្នា ជិះម៉ូតូទៅលេង រមណីយដ្ធាន «ជ្រលងបុព្វតា» នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល លុះល្ងាចឡើង ក៏នាំគ្នា ត្រឡប់មកវិញ។ យុវជនរូបនេះ ប្រាប់ថា ពេលជិះមកដល់ ចំណុចខាងលើ ស្រាប់តែមាន ជនមួយក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ក្នុងដៃ ចាំស្ទាក់ វាយពួកខ្លួន។
គ្រានោះពួកគេ បានគប់ដុំថ្ម និងដេញកាប់ ពួកខ្លួន ទាំងកំរោល តែសំណាងល្អ ពួកខ្លួន បានរត់ចូលប៉ុស្ដិ៍ នគរបាល ឃុំផ្លូវមាស នៅក្បែរ ហើយសមត្ថកិច្ច បានជួយអន្តរាគមន៍ រហូតតាមឃាត់ខ្លួន ក្រុមនេះបាន ៤នាក់ ជាបន្តបន្ទាប់។ ក្រុមជនរងគ្រោះ ខាងលើនេះ អះអាងថា ខ្លួនមិនដែលស្គាល់ ក្រុមជើងខ្លាំង ប្រចាំស្រុករតនមណ្ឌលទេ ហើយក៏គ្មាន ប្រវត្តិប៉ះទង្គិចគ្នាដែរ ព្រោះរស់នៅ ស្រុកផ្សេងគ្នា។
ដោយឡែកក្រុមជើងខ្លាំង ប្រចាំស្រុករតនមណ្ឌល ទាំង៤នាក់វិញ បានឆ្លើយថា គូសត្រូវរបស់ខ្លួន ជាអ្នកស្ដោះទឹកមាត់ និងយកដុំថ្ម គប់មកលើ ពួកខ្លួនមុន តាំងពីនៅ ខាងមុខអនុវិទ្យាល័យ ស្ដៅម្ល៉េះ ដោយគ្រាន់តែ ពួកខ្លួនជិះម៉ូតូ តាមមើលមុខ។ ក្រុមនេះបញ្ជាក់ថា ដោយសារតែ បែបនេះហើយ ទើបពួកខ្លួន កេណ្ឌគ្នា តាមចាំស្ទាក់ កាប់តាមផ្លូវ តែម្ដងទៅ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!