ឡូយមែន! មាន សូនីតា ច្នៃម៉ូតសក់ បានច្រើនរបៀប យ៉ាងស្រស់ស្អាត ជាមួយនឹងក្រមាខ្មែរ (មានវីដេអូ)
ភ្នំពេញ៖ កាលពីប៉ុន្មានសប្តាហ៍មុន តារាសម្តែងស្រី ដ៏ល្បីម្នាក់ កញ្ញា មាន សូនីតា បានបង្ហាញ វីដេអូខ្លីមួយ ដែលយកក្រមា មកច្នៃជា អាវម៉ូតថ្មី យ៉ាងស្រស់ស្អាត និងគួរឲ្យ ចាប់អារម្មណ៍ ផងដែរ។ កាលពីថ្មីៗនេះ សូនីតា ក៏បានបង្ហោះ វីដេអូថ្មីមួយទៀតហើយ ដែលបានយកក្រមា មកច្នៃជាបូ វិញម្តង។
វីដេអូជាង៧នាទី របស់តារាស្រី មាន សូនីតាម្នាក់នេះ បានបង្ហាញពីការផាត់មុខ និង ស្ទាយនៃការ តុបតែងសក់ ដោយយកក្រមា មកក្រងចូលគ្នា រួចយកបំពាក់ លើក្បាល ដែលមើលទៅពិតជាប្លែក និងស្រស់ស្អាតយ៉ាងខ្លាំង។ ចំពោះសូនីតា បានច្នៃក្រមា បានយ៉ាងច្រើនរបៀប ដោយអាច យកធ្វើជាបូ និងចងបួង នៅលើសក់ផងដែរ។ ចុុងបញ្ចប់នៃវីដេអូ សូនីតា ក៏បាននិយាយបន្ថែមដែរថា នេះជាគំនិត របស់នាង ដែលចង់ចែកជូន ទៅកាន់មិត្តយុវវ័យ ពីការច្នៃម៉ូតសក់ បានច្រើនប្រភេទ ជាមួយនឹងក្រមាខ្មែរ៕
ចង់ដឹងថា កញ្ញា មាន សូនីតា អាចយកក្រមា មកធ្វើជាបូ បានយ៉ាងស្រស់ស្អាត ដោយរបៀបណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព យូធូប
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!