លី ឡាវីន កាត់បន្ថយ ភាពសិចស៊ី ដើម្បីកុំឲ្យ ទស្សនិកជន ជេរខ្លាំងពេក
នំពេញ៖ ជារឿយៗ ទស្សនិកជន តែងតែបានឃើញវត្តមាន តារាសម្តែងស្រី កញ្ញា លី ឡាវីន តាមរយៈការ ថតចម្រៀងកាយវិការ ខារ៉ាអូខេ ដោយនាងបាន ស្លៀកពាក់សិចស៊ី បញ្ចេញសាច់លើក្រោម គ្មានប្រណីដៃ បើទោះជាកន្លងមក នាងធ្លាប់ពើបប្រទះ នឹងការរិះគន់ ខ្លាំងៗក៏ដោយ ។
តារាសម្តែងស្រី រូបស្រស់សោភា ច្រមុះស្រួចសាច់ស ម៉ដ្ឋរលោង កញ្ញា លី ឡាវីន បានថ្លែងប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹង កាលពីពេលថ្មីៗ នេះថា កន្លងមកធ្លាប់មាន ទស្សនិកជនជាច្រើន បានធ្វើការរិះគន់ទៅលើ តារាស្រី ដែលស្លៀកពាក់សិចស៊ី ខើចលើ ខើចក្រោម ហើយនៅក្នុងនោះ សូម្បីតែនាងក៏ ធ្លាប់ទទួលបាន ទាំងការសរសើរ និងរិះគន់ជេរ តាមបណ្តាញសង្គម Facebook ជាច្រើនផងដែរ ។
តារាស្រីស្អាត រូបស្រស់ម្នាក់នេះ បានប្រាប់ឲ្យ ដឹងទៀតថា «ចាប់តាំងពីឃើញ ទស្សនិកជនរិះគន់ ទៅលើ តារាសម្តែង ស្រីមួយចំនួន ដែលស្លៀកពាក់ សិចស៊ីនោះ ក្នុងនាមខ្ញុំក៏ ជាអ្នកចូលចិត្ត បែបសិចស៊ី ក៏បានកាត់បន្ថយ ការស្លៀកពាក់ ខើចខ្លីនោះដែរ ដើម្បីបញ្ចៀស ការរិះគន់ និងនាំឲ្យប៉ះពាល់ ប្រជាប្រិយភាព។ ការសិចស៊ីរបស់ខ្ញុំ មានអ្នកខ្លះជេរ អ្នកខ្លះសរសើរ ប៉ុន្តែខ្ញុំត្រូវ សិចស៊ីតាមកាលៈទេសៈ ព្រោះជាចំណង់ចំណូល ចិត្តរបស់ខ្ញុំ» ។
កញ្ញា ឡាវីន បានប្រាប់ទៀតថា នាងស្រឡាញ់ចូលចិត្ត សិចស៊ីតាំងពីតូច ប៉ុន្តែនៅពេល ប្រឡូកសិល្បៈ ទទួលរងការរិះគន់នោះ នាងក៏បាន កាត់បន្ថយ ងាកមកស្លៀកពាក់ សមរម្យ មិនសូវបញ្ចេញ សាច់ដើមទ្រូង សាច់ភ្លៅ ដូចមុនទេ តែសម្រាប់នាងមិនអាច បោះចោលការ សិចស៊ីទាំងស្រុងបានទេ ពោលការស្លៀកពាក់ បញ្ចេញសាច់ គឺជាចំណង់ចំណូល ចិត្តរបស់នាង តាំងពីតូច ហើយការសិចស៊ី នៅតែមាន គ្រាន់តែតាមកាលៈទេសៈ មិនស្លៀកពាក់ បញ្ចេញសាច់ គ្រប់ពេលដូចមុនឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!