អ្នកទេសចរ ជនជាតិចិន មួយក្រុម បង្ករឿង ក្នុងបន្ទប់ទឹកសាធារណៈ នៅប្រទេសថៃ ទៀតហើយ!

 
 

ថៃ៖ អ្នកទេសចរ ចិនមួយក្រុម  ត្រូវបានល្បីក្នុងបណ្តាញអ៊ីនធើណេត សារជាថ្មី ដោយសារ ពួកគេត្រូវបាន ផាកពិន័យលើរឿង យកជើង ទៅលាងក្នុង ស្នូកទឹក ដែលប្រើ សំរាប់លាងដៃ ក្នុងបន្ទប់ទឹកសាធារណៈ នៅលើកោះ Phi Phi ជាតំបន់ទេសចរណ៍មួយ ដ៏ល្បីនៅថៃ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរលើ កោះ Phi Phi បានបិតស្លាកសញ្ញា ហាមមិនឲ្យ មានការលាងជើងក្នុងស្នូកទឹក។ ប៉ុន្តែ ស្ត្រីពីរនាក់ជា ទេសចរជនជាតិចិន មួយចំនួន មិនបានអនុវត្ត តាមការហាមឃាត់ បែរជា បន្តយកជើងទៅលាង ក្នុងស្នូកទឹក រហូតដល់ ជិត ២០ នាទី។ ក្រោយមក អាជ្ញាធរក្នុងតំបន់ ក៏បានថតរូប របស់ពួកគេ និងចាត់វិធានការ ដោយធ្វើការផាកពិន័យ ពួកគេម្នាក់ ១,០០០ បាត។ អាជ្ញាធរថៃ ឲ្យដឹងថា ស្លាកសញ្ញានេះ មានរូបភាព ដែលងាយមើលយល់ ប៉ុន្តែ អ្នកទេសចរ មិនបានអនុវត្តតាម ហើយអាជ្ញាធរ ប្រហែលនឹងដាក់ ស្លាកសញ្ញា សរសេរជាអក្សរចិន បន្ថែមមួយទៀត ដើម្បីធានាភាពស្អាត និងអនាម័យ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ បញ្ហារបស់អ្នកទេសចរចិន មួយចំនួន កើតឡើងជាច្រើនដង ដែល កាលពីពេលថ្មីៗនេះ នៅប្រទេសថៃ ធ្លាប់មានរឿងរ៉ាវ ហាមមិនឲ្យជនជាតិចិន ចូលទស្សនាប្រាសាទ របស់គេ ព្រោះភ្ញៀវទេសចរចិន តែងតែធ្វើឲ្យកង្វក់ខ្លាំង ជាពិសេសនៅក្នុងបន្ទប់ទឹក៕



សកម្មភាពទេសចរចិន បានលាងជើង និង ស្បែកជើងក្នុងស្នូកទឹកលាងដៃ


ស្លាកសញ្ញា ដែលបានដាក់បំរាម

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម