នារីវ័យក្មេង ស្លាប់ភ្លាមៗ ក្នុងអំឡុងពេល សាសង ស្នេហាជាមួយនឹង មិត្ដប្រុស តាមទូរស័ព្ទ
ចិន៖ នារីវ័យជំទង់ អាយុ ២៣ឆ្នាំ មកពី Shijiazhuang ខេត្ដ Hebei បានស្លាប់ ភ្លាមៗ ក្រោយពីលេង ហ្គេម បណ្ដើរ និង និយាយទូរស័ព្ទ បណ្ដើរ ខណៈដែល កំពុងតែ សាកថ្ម ទូរស័ព្ទ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែ មីនា មុននេះ ហេតុការណ៍ ខាងលើ ត្រូវបាន ផ្ទុះឡើង នៅក្នុង បណ្ដាញ ទំនាក់ទំនង សង្គមចិន Weibo ដែលបង្ហាញ ឲ្យដឹងថា៖ " នារីវ័យក្មេងម្នាក់ ដែលជា អ្នករស់នៅក្នុង ភូមិយើង ត្រូវបាន ឆក់ស្លាប់ភ្លាមៗ ខណៈដែល លេងទូរស័ព្ទ នៅពេលដែល កំពុងតែ សាកថ្មវា។ សូម អ្នកទាំងអស់គ្នា កុំប្រើប្រាស់ ទូរស័ព្ទដៃ ខណៈដែល កំពុងតែ សាកថ្ម"។ ក្រោយពី ហេតុការណ៍នេះ បានផ្ទុះឡើង អ្នកសារព័ត៌មាន នៅក្នុង ខេត្ដនេះ ក៏បានធ្វើការ ស្រាវជ្រាវ និង ប្រទះឃើញថា នារីដែល រងគ្រោះនេះ មានឈ្មោះថា Xiaozhao ។
តាមរបាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៥ នៅក្នុង បន្ទប់ជួល មួយកន្លែង នាង Xiaozhao បានសាកថ្ម ទូរស័ព្ទ ព្រមគ្នា នឹងការ លេងហ្គេម និង និយាយ ទូរស័ព្ទ ជាមួយនឹង មិត្ដ ប្រុស។ ក្នុងអំឡុងពេល ដែលសាសងគ្នា នាង ក៏បាត់ សម្លេងឈឹង ឃើញសភាព បែបនេះ មិត្ដប្រុសនាង ក៏ស្ទុះរត់ ទៅបន្ទប់ស្នាក់ នៅរបស់នាង តែនាង បានដាច់ខ្យល់ ស្លាប់ទៅហើយ និងនៅលើ ដើមទ្រូងនាង មានឃើញ ដូចជា ស្នាមរលាក នៅជិត បេះដូងនាង។
យ៉ាងណាមិញ មូលហេតុ ពិតប្រាកដែល បណ្ដាលឲ្យនាង ស្លាប់ មិនទាន់ត្រូវបាន បញ្ជាក់នោះទេ តែបើតាម សាស្ដ្រាចារ្យ លោក Liang Guangchua មកពី មហា វិទ្យាល័យ បច្ចេកវិទ្យា បាននិយាយ ឲ្យដឹងថា វា អាចជារឿង ដែលទៅរួច ដែល ចរន្ដអគ្គិសនី អាច មានចេញពី ទូរស័ព្ទ។ ជាធម្មតា នៅពេលដែល សាកថ្ម ទូរស័ព្ទដៃ កំលាំងភ្លើង ខ្លាំងជាង ពេលធម្មតា។ ប្រសិនជា អ្នក ប្រើប្រាស់ ទូរស័ព្ទដៃ ដើម្បីដំណើរ កម្មវិធី ឬអ្វីៗ ផ្សេងទៀត ដូចជា ហៅទូរស័ព្ទចេញ ជាដើម នោះ កំលាំងភ្លើង នឹង កើនឡើង ខ្ពស់ ជាងពេល ធម្មតា បន្ថែមទៀត។
ទោះជាយ៉ាងណា ម៉ាកទូរស័ព្ទដៃ ដែលកំពុងតែ ជាប់ចោទជា ឃាតករនេះ មិនត្រូវបាន ទំលាយ ចេញនោះទេ។ ជាមួយគ្នានោះ លោក សាស្ដ្រាចារ្យ ក៏បាន បន្ថែមទៀត ថា ការប្រើប្រាស់ ប្រដាប់សាកថ្ម ដែលមាន គុណភាព អន់ និង ប្រដាប់សាកថ្ម ដែលមាន សភាពចាស់ ក៏អាច បង្កើន ហានិភ័យ បែបនេះ បានដែរ។ មួយវិញទៀត អ្វីដែលគួរតែដឹងនោះ គឺនៅពេលដែល សាកថ្ម ទូរស័ព្ទ អ្នកទាំងអស់គ្នា គួរតែ ជៀសវាង ដាក់ទូរស័ព្ទ ដែលស្ថិតនៅ លើកន្លែងសើម៕
រូបតំណាង
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!