សាលាអន្តរជាតិឯកទេស អប់រំ Elite International Education-Ca សម្ពោធជាផ្លូវការ និងបើកថ្នាក់ថ្មី បញ្ចុះតម្លៃរហូតដល់ ៥០%
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៥ សាលាអន្តរជាតិឯកទេសអប់រំ Elite International Education-Ca មានទីតាំងស្ថិត នៅលើបណ្តោយ មហាវិថីមុន្នីរ៉េត ជាប់ភោជនីយដ្ឋាន កាកា សួគីស៊ុប បានបើក សម្ពោធជា ផ្លូវការ និង ចាប់ ទទួលសិស្ស ចូលរៀនក្នុង ថ្នាក់ ពេញម៉ោង ភាសាអង់គ្លេស ចាប់ពី ថ្នាក់មេត្តយ្យសិក្សា ដល់ ថ្នាក់ទី ១២ និង ថ្នាក់ក្រៅម៉ោងភាសាអង់គ្លេស សំរាប់ សិស្សធំពេញវ័យ ។
សាលាអន្តរជាតិ ឯកទេសអប់រំ ជាគ្រឹះស្ថានអប់រំភាសាបរទេស ដែល ផ្តោត សំខាន់លើ គុណភាពអប់រំ ជាចំបង នឹងផ្តល់ការ អប់រំ ដល់ បុត្រាបុត្រី របស់អ្នក តាមរយៈ ការសិក្សា បែបស្តង់ដា អាមេរិកកាំង ។ លើសពីនេះ គ្រូបង្រៀនសុទ្ធសឹងជា គ្រូសញ្ជិាតដើម មាន គរុកោលស្យ ក្នុងការបង្រៀន និង មានបទពិសោធន៍ ក្នុងការបង្រៀន និង មើលថែបុត្រាបុត្រីរបស់អ្នក ដើម្បីឲ្យពួកគេ អាចអភិវឌ្ឍន៍ ចំនេះដឹង និង សមត្ថភាព ក្នុង ការប្រើប្រាស់ភាសាអង់គ្លេស តាមបែបអាមេរិកកាំង បានយ៉ាងល្អ ។ ចំនែកឯ តម្លៃសិក្សាវិញ គឺមានតម្លៃ សមរម្យ ។ លើសពីនេះ វគ្គសិក្សាថ្មីនេះ ព្រមទាំងមាន ការបញ្ចុះតម្លៃ ៥០% ទៀតផង សំរាប់ថ្នាក់បើកថ្មី ចាប់ពីថ្ងៃចន្ទ ទី ១៦ មីនា នេះ ។
លោក Jason Bielenberg ដែលជាគណៈគ្រប់គ្រងសាលាសញ្ជាិតអាមេរិកកាំង បានប្រាប់ឲ្យដឹងថា សាលាអន្តរជាតិ ឯកទេសអប់រំ បានបង្កើត ឡើងដោយ មានការចូលរួម សហការពី ម្ចាស់ភាគហ៊ុនដែលមាន ឯកទេសនិងបទពិសោធន៍ ខាងអប់រំ ហើយនិង គាត់បង្កើត សាលានេះ ឡើង ចង់ផ្តល់ គុណភាព អប់រំ ល្អបំផុត ដល់ កុមារ និង សិស្សកម្ពុជា ដើម្បីទទួលបានអនាគតល្អមួយ និង កសាងសង្គមកម្ពុជា ឲ្យបានរីកចំរើន ឡើងផង ដែរ ។ លោក Jason បានបន្តថា ក្នុងសាលាអន្តរជាតិ ឯកទេសអប់រំ មានបន្ទប់រៀនធំទូលាយ រួមជាមួយ កម្មវិធីសិក្សាស្តង់ដាមកពី សហរដ្ឋអាមេរិក និង មានគ្រូបង្រៀនជា គ្រូជនជាតិដើម អាមេរិក ខណៈ តម្លៃសិក្សាសមរម្យ ដែល មាតាបិតា អាចបញ្ជូន បុត្រាបុត្រី មកចុះឈ្មោះ និង ទទួលការអប់រំ នៅគ្រឹះស្ថានអប់រំភាសាបរទេស ដ៏មានគុណភាព មួយនេះ៕
ទិដ្ឋភាព ក្នុងសាលាអន្តរជាតិឯកទេសអប់រំ Elite International Education-Ca
គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងបុគ្គលិកក្នុងសាលារៀន
ដោយ ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!