អជ្ញាធរខណ្ឌ ដូនពេញ វាយកំទេច ទូហ្គេមគ្រប់ប្រភេទ ចំនួន៨៩ទូ ជាលើកទី២

 
 

ភ្នំពេញ : កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥អាជ្ញាធរខណ្ឌ ដូនពេញ ដែលដឹកនាំដោយលោកគួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បាន វាយកម្ទេចទូហ្គេម ប្រភេទល្បែងស៊ីសង ជា លើកទី២ សរុបចំនួន៨៩ទូ ក្នុងនោះ មានហ្គេមប្រភេទ បាញ់ត្រីចំនួន ១៤ទូ ដើម្បី លុបបំបាត់ ល្បែងស៊ីសងក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មាន សុវត្ថិភាព និងដើម្បី រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យ បានល្អផងដែរ ។

លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ទូហេ្គមទាំង៨៩ទូនេះ ត្រូវបានរឹបអូស ពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ ជាច្រើន កន្លែង នៅក្នុងខណ្ឌដូនពេញ ខណៈដែលពួកគេបើកលេង ទាំងយប់ទាំង ថ្ងៃដោយពុំមានសុំការអនុញ្ញាតពីអាជ្ញា ធរដែនដីនោះឡើយ ។ ទូហេ្គមទាំងនេះគឺ ជាប្រភេទហេ្គមល្បែងស៊ីសង ដែលធើ្វឱ្យ សិស្សានុសិស្ស ឬយុវវ័យមួយចំនួន លះបង់ការសិក្សា ចូលទៅលេងហេ្គម បំផ្លាញលុយឬទ្រព្យសម្បត្ដិ របស់ឪពុក ម្ដាយនិងអាណាព្យាបាល ។ លើសពីនេះ ទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ សន្ដិសុខសង្គម តាមរយៈ លេងហេ្គមចាញ់ អស់លុយ ធើ្វឱ្យសិស្សានុ សិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើអនាចារដូចជា លួច ឆក់ ប្លន់ បង្ក អសន្ដិសុខសង្គមជាដើម ។ដូច្នេះអាជ្ញាធរខណ្ឌ ដូនពេញត្រូវតែមានវិធានការទប់ស្កាត់ ការបើកហេ្គម ល្បែងសីុសងឱ្យបាន ហើយ ក្នុងនោះយើងបានចាត់កម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ក្នុងខណ្ឌដើម្បី បង្ក្រាបនិងរឹប អូសយកទូហេ្គមទាំងនោះ បានជាបន្ដបន្ទាប់ ដើម្បីយកមក វាយ កមេ្ទចចោល ប្រយោជន៍ កុំឱ្យពួកឈ្មួញ ឆ្លៀតឱកាស បើកល្បែងហេ្គមសីុសងទាំងនេះទៀត ។

លោកអភិបាកខណ្ឌដូនពេញបានបន្តទៀតថា ទូហេ្គមដែលគេចាត់ទុកជា ល្បែងស៊ីសងមានចំនួន៨៩ទូ និងទូហេ្គម ប្រភេទបាញ់ត្រី ចំនួន១៤ទូ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ វាយកំទេច ចោលទាំងស្រុង បន្ទាប់ពីទូហេ្គមទាំងនេះ ត្រូវបានអាជ្ញាធរបង្ក្រាប និងរឹបអូសបាន ពីកន្លែងបើកធើ្វអាជីវកម្មខុសច្បាប់នៅ តាមបណ្ដាសង្កាត់នានា ក្នុងខណ្ឌដូនពេញ ហើយនេះក៏ជាការប្តេជ្ញា របស់លោកអភិបាល ខណ្ឌដូនពេញ នាពេលកន្លង មកដែលបានលើកឡើងថា នៅចុងឆ្នាំ២០១៥ មិនមានហ្គេមប្រភេទល្បែងស៊ីសង ក្នុងខណ្ឌដូនពេញទៀតទេ ។

គួរបញ្ជាក់ផងដែរថា អជ្ញាធរខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៥ បានវាយកម្ទេចទូហ្គេម ប្រភេទល្បែង ស៊ីសង ចំនួន ៥៥ទូ ក្នុងនោះហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម