មិត្តប្រុស ជូនកាដូខួបកំនើត ឲ្យមិត្តស្រី វះកាត់កែសុដន់ ដើម្បីឲ្យនាងសប្បាយចិត្ត បែរជាលទ្ធផល នឹកស្មានមិនដល់ទៅវិញ!

 
 

ចិន ៖ ពិតណាស់សម្រាប់ គូស្នេហ៍ទាំងឡាយ ឲ្យតែដល់ថ្ងៃខួបកំនើត របស់មនុស្ស ជាទីស្រលាញ់របស់ខ្លួន គឺចង់ធ្វើអ្វី ឲ្យគេសប្បាយចិត្ត និង ភ្ញាក់ផ្អើលជាមិនខាន។ យ៉ាងណាមិញ សម្រាប់បុរសជនជាតិចិន ម្នាក់នេះវិញ បានខំចំនាយលុយដ៏ច្រើន សម្រាប់ឲ្យមិត្តស្រី ទទួលការវះកាត់កែសុដន់ ប៉ុន្តែ លទ្ធផលនឹកស្មានមិនដល់ គឺត្រូវនាងទាត់ធាក់ កណ្តាលផ្លូវ និង សុំចែកផ្លូវភ្លាមៗតែម្តង។

លោក Wang Chen អាយុ ២៦ ឆ្នាំ បានកក់កន្លែងវះកាត់កែសុដន់ នៅគ្លីនិកមួយកន្លែង នៃទីក្រុង Zhengzhou ឲ្យមិត្តស្រីរបស់ខ្លួនឈ្មោះ Wen Ting អាយុ ២៤ ឆ្នាំ ក្នុងគោលបំណងធ្វើឲ្យនាង សប្បាយចិត្ត និង ភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើតរបស់នាង។ ជាងនេះទៅទៀត លោក Wang Chen ក៏ស្នើរសុំឲ្យមិត្តភក្តិរបស់ខ្លួន ជួយថតរូប ពីការភ្ញាក់ផ្អើលរបស់មិត្តស្រី នៅពីមុខគ្លីនិកវះកាត់ ដើម្បីទុកជាអនុស្សាវរីយ៍ ដែលមិនអាចមិនបំភ្លេចបាន ទៀតផង។

ជាអកុសល អ្វីដែលលោក Wang Chen បានគ្រោងទុក គឺមិនបានដូចបំណងឡើយ គឺនៅពេលដែលគាត់ប្រាប់មិត្តស្រី ថាគាត់ជូនកាដូថ្ងៃខួបកំណើត ជាការវះកាត់កែសុដន់ ស្រាប់តែនាងផ្ទុះកំហឹង វាយ ទាត់ ធាក់ លោក Wang Chen នៅកណ្តាលផ្លូវ  ហើយថែមទាំងនិយាយថា នេះជាការមើលងាយ ដ៏ធ្ងន់ធ្ងរបំផុត ដែលនាងធ្លាប់ជួបក្នុងជីវិត ហើយបើលោក Wang Chen មិនចូលចិត្តសុដន់របស់នាង ម៉េចក៏មិនទៅណាឲ្យបាត់ៗទៅ មិនចាំបាច់មកស្រលាញ់គ្នា ធ្វើអ្វីទៀតទេ។

ភ្លាមៗនោះ មិត្តភក្តិរបស់លោក Wang Chen ដែលជាអ្នកត្រៀមថតរូប ពីភាពភ្ញាក់ផ្អើល របស់នាង Wen Ting ឃើញសភាពការណ៍ មិនស្រួល ក៏ដាក់កាម៉ារ៉ា ចុះភ្លាមៗតែម្តង ខណៈពេលដែល លោក Wang Chen មិនពន្យារពេលយូរ សុំទោសមិត្តស្រី ដោយនិយាយថា ៖«បងគិតថាទ្រូងរបស់អូនស្អាតហើយ ប៉ុន្តែបងស្មានតែអូនចង់ឲ្យវា ធំជាងនេះបន្តិច»។

យ៉ាងណាមិញ លោក Wang បានឲ្យដឹងថា ៖« ខ្ញុំគិតថាធ្វើបែបនេះ នាងប្រាកដជាសប្បាយចិត្ត ប៉ុន្តែឥលូវនាង ប្រាប់ខ្ញុំថា នាងចង់បែកគ្នាជាមួយខ្ញុំ ។ ហើ់យ លើកនេះ ខ្ញុំនឹងព្យាយាមយកឈ្នះ បេះដូង នាងឲ្យបាន»៕

ខាងក្រោម គឺជារូបភាព ដែលនាង Wen Ting  វាយទាត់ធាក់មិត្តប្រុស ពេលខឹងរឿងវះកាត់កែសុដន់៖



ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម